Connect with us

ព័ត៌មានជាតិ

ចោរ២ នាក់ បន្លំខ្លួនចូលលួចទូរស័ព្ទ អ្នកវិជ្ជមានកូវីដដល់មណ្ឌលព្យាបាល សំណាងចាប់បានធ្វើតេស្តឃើញអវិជ្ជមាន

បានផុស

នៅ

នាថ្ងៃទី១៣ មិថុនា ២០២១នេះ មានករណីចោរកម្មដ៏ហួសចិត្តមួយ បានកើតឡើងនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ សែន សុខ ១ ដោយចោរប្រុស-ស្រី ២នាក់ ហ៊ានប្រថុយបន្លំខ្លួនជាអ្នកជំងឺកូវីដ ចូលលួចទូរស័ព្ទអ្នកជំងឺកូវីដ១៩ ដល់សាលព្យាបាល។

ចោរចិត្តសឿង ហ៊ានផ្សងគ្រោះថ្នាក់ មិនខ្លាចឆ្លងកូវីដទាំង ២នាក់ នេះ លួចបានទូរស័ព្ទអ្នកជំងឺកូវីដ ជិត១០ គ្រឿង និងលុយជាង ១លានរៀល ។ ទីបំផុត ត្រូវបានក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សហការជាមួយកម្លាំងមានសមត្ថកិច្ចចាប់បាន ហើយបានធ្វើតេស្ត អវិជ្ជមាន និងបានបញ្ជូនជូនកងកម្លាំងមានសមត្ថកិច្ ចដើម្បីធ្វើចត្តាឡីស័កចោរទាំង២ មុននឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ៕ ប្រភព៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម