ព័ត៌មានជាតិ
នគរបាលក្រុងសិរីសោភ័ណឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាបន្តបន្ទាប់ដកហូតសម្ភារនិងថ្នាំញៀនមួយចំនួន
ជនសង្ស័យ៣នាក់ក្នុងនោះមានអ្នកជក់ និងអ្នកលក់ថ្នាំញៀន ត្រូវកម្លាំងនគរបាលឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។
លោកវរសេនីយ៍ទោ កាន់ សៀង អធិការរង ទទួលផែ្នកការងារប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី១៣ ខែមិថុនា លោកបានដឹកនាំកម្លាំងជំនាញចុះល្បាតនៅក្នុងភូមិសាស្ត្រ ចំណុចផ្លូវកែងទឹកស្អាត ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានប្រទះឃើញសង្ស័យ១នាក់ជិះម៉ូតូគេចខ្លួនពីសមត្ថកិច្ច ទើបមានការសង្ស័យក៏ជិះដេញតាមរហូតឃាត់ខ្លួនបានមានឈ្មោះ លាង គឹមឡាយ ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មុខរបរជាងផ្សារដែក ឆែកឆេរក្នុងខ្លួនរកឃើញវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន២កូនថង់ ទូរស័ព្ទដៃ១គ្រឿង ម៉ូតូ១គ្រឿង រួចនាំខ្លួនមកសួរនាំ នៅអធិការដ្ឋាន។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរឈ្មោះ លាង គឹមឡាយ ប្រាប់សមត្ថកិច្ចថា ថ្នាំញៀនចំនួន២ថង់តូចនេះ ឈ្មោះ ចយ នៅភូមិសែសិន ជាអ្នកឲ្យខ្លួនយកទៅឲ្យ។ បន្ទាប់មកកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងបានបន្តទៅដល់ផ្ទះរបស់ឈ្មោះ ចយ ភេទប្រុស តែដោយជនសង្ស័យដឹហខ្លួនមុនបានគេចខ្លួនបាត់ មុនពេលកម្លាំងនគរបាលទៅដល់ តែសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ១ឈ្មោះ ឡៃ គឹមពួន ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ២ឈ្មោះ ឡៃ គឹមពៅ ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដែលជនសង្ស័យទាំង២នាក់នេះ បានផ្តល់ទីតាំងឲ្យឈ្មោះ ចយលក់ថ្នាំញៀនយ៉ាងសកម្មនៅម្តុំស្ថានីយ៍រថភ្លើង។

ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងត្រូវបាននគរបាលក្រុងបញ្ជូនមកស្នងការខេត្ត និងបញ្ជូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការតាមច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


