កូវីដ-១៩
អ្នកធ្លាប់ឆ្លងនិងមិនធ្លាប់ឆ្លងកូវីដ បញ្ចេញភាពស៊ាំខុសគ្នា ក្រោយចាក់វ៉ាក់សាំង
ការសិក្សាថ្មីៗបានបង្ហាញថា មនុស្សភាគច្រើនដែលជាសះស្បើយពីជំងឺកូវីដ-១៩ ហើយក្រោយមកចាក់វ៉ាក់សាំងប្រភេទ mRNA នឹងមិនចាំបាច់ ចាក់បន្ថែមដូសទី៣ ដើម្បីពង្រឹងការការពារប្រឆាំងនឹងវីរុសទៀតទេ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកចាក់វ៉ាក់សាំងហើយ ដែលមិនធ្លាប់ឆ្លងកូវីដពីមុន អាចនឹងត្រូវចាក់បន្ថែមដូសទី៣ ដូចមនុស្សមួយចំនួនតូចដែលធ្លាប់ឆ្លងរោគ ប៉ុន្តែមិនបញ្ចេញការឆ្លើយតបប្រព័ន្ធភាពស៊ាំខ្លាំងក្លាដែរ។
វេជ្ជបណ្ឌិត Len Horovitz អ្នកឯកទេសផ្នែកសួត នៅមន្ទីរពេទ្យ Lenox Hill ក្នុងទីក្រុង ញូវយ៉ក បានឲ្យដឹងថា ការចាក់ថ្នាំបង្ការរោគ បន្ថែមដូស អាចជួយបានកាន់តែខ្លាំង។

លោកនិយាយថា “មានអត្ថបទមួយចុះផ្សាយក្នុងកាសែត The New York Times នៅសប្តាហ៍នេះ ដែលក្នុងនោះ ពួកគេបានមើលទៅលើការឆ្លើយតបរបស់មនុស្សដែលឆ្លងជំងឺហើយ រួចទៅចាក់វ៉ាក់សាំង ក្រោយមកពួកគេមានប្រតិកម្មភាពស៊ាំសឹងមិនគួរឲ្យជឿ ខ្លាំងជាងអ្នកដែលមិនធ្លាប់ឆ្លងជំងឺកូវីដ-១៩ ពីមុនមក”។
លោកបានបន្តទៀតថា “ដូច្នេះ អ្នកដែលធ្លាប់កើតជំងឺកូវីដ-១៩ហើយ រួចទៅចាក់វ៉ាក់សាំង បន្ទាប់មកពួកគេមិនចាំបាច់ចាក់ថ្នាំ បន្ថែមដូសឬដូសទី៣ឡើយ។ ពួកគេមានភាពស៊ាំខ្លាំងជាងអ្នកមិនធ្លាប់ឆ្លងរោគ ដែលចាក់វ៉ាក់សាំង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Health Line
ចុចអាន៖ ថៃ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដផលិតដោយខ្លួនឯង លើមនុស្ស
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


