KPT+
ស្រ្តេសរឿងអីក៏អាចកម្ចាត់បាន គ្រាន់តែអនុវត្តគន្លឹះតូចៗទាំងនេះ
ស្រ្តេសយើងជាទប់ទល់ឬយកឈ្នះលើវាបាន បើសិនយើងពិតជាចង់កម្ចាត់ចោលពិតមែន។ អ្នកណាក៏មានស្រ្តេស មានបញ្ហានៃភាពតានតឹងពីអារម្មណ៍ខាងក្នុងដែរ។ ប៉ុន្តែសូមកុំបណ្ដោយឲ្យស្រ្តេសមកគ្រប់គ្រងលើរាងកាយអ្នកបានឲ្យសោះ។
អ្នកជាម្ចាស់លើរាងកាយនេះ ដូច្នេះត្រូវតែយកវាចេញឆ្ងាយ បើមិនចង់ឲ្យរាងកាយពោរពេញទៅដោយទុក្ខសោកទេជាប់ប្រាណទេ។
Kpt Plus សូមណែនាំគន្លឹះតូចៗសាមញ្ញ ដើម្បីឲ្យអ្នកអានរបស់យើងងាយស្រួលអនុវត្ត៖
១ ស្រមៃមើលអ្វីដែលអ្នកចង់សម្រេចបាននាពេលអនាគត ក៏ដូចជាពេលនេះជាដើម។
២ ធ្វើសម្មតិកម្មដោយខ្លួនឯង ដើម្បីអនុញ្ញាតឲ្យខួរក្បាលបានគណនាឡើងវិញ នូវគោលបំណងគោលដៅជីវិត និងគំនិតនាខាងមុខបន្ថែមទៀត។
៣ ធ្វើជាអ្នកជំនាញដ៏ស្វាហាប់ម្នាក់ក្នុងថ្ងៃនេះ សម្រាប់ការនេះ នឹងជួយឲ្យការគ្រប់គ្រងភាពតានតឹងរបស់អ្នក ពីមួយថ្ងៃទៅមួយថ្ងៃបានល្អប្រសើរ។

៤ បង្កើតសៀវភៅកំណត់ហេតុ ដើម្បីបង្ហាញពីអ្វីៗទាំងអស់ដែលអ្នកមានសព្វថ្ងៃនេះ។
៥ ធ្វើសមាធិឲ្យបានញឹកញាប់ ព្រោះវានឹងជួយឲ្យអ្នកមានកម្លាំងកាយនិងចិត្តឡើងវិញ។
៦ ធ្វើការបន្ធូរសាច់ដុំក្នុងមួយតួខ្លួន ដូចជាហាត់ប្រាណ ធ្វើចលនារាងកាយ ដើម្បីឲ្យខ្លួនយើងស្រលះមុខមាត់មិនថាក្នុងសកម្មភាពណាក៏ដោយ។
៧ ចុះឈ្មោះរៀនថ្នាក់យូហ្គា និងធ្វើចលនាខ្លះៗ ពេលកំពុងតានតឹងខ្លាំង។

៨ រៀនពីរបៀបដកដង្ហើមឲ្យបានត្រឹមត្រូវ។ យកលំនាំដង្ហើមត្រឹមត្រូវសម្រាប់រាងកាយរបស់អ្នក។
៩ រីករាយក្នុងការចូលរួមលេងហ្គេមមួយចំនួន អ្នកនឹងមានភាពសប្បាយរីករាយ ហើយអាចដកគំនិតចេញពីស្ថានភាពស្ត្រេស។
១០ មានសកម្មភាពស្និទ្ធស្នាលខ្លះ! សកម្មភាពរបស់មនុស្សជាទីស្រឡាញ់ នឹងជួយបញ្ចេញភាពតានតឹងនៃរាងកាយ។
១១ ដើរលេងខ្លះៗហើយថតរូបជាអនុស្សាវរីយ៍ ដើម្បីជាការចងចាំ និងមើលម្ដងទៀតពេលយើងធុញថប់។

១២ ចាប់ផ្តើមដាំផ្កាឬធ្វើសួនច្បារក្នុងផ្ទះ។ គន្លឹះនេះអាចដើរតួជាការបង្វែរចេញពីរឿងស្ត្រេសដែលកើតឡើងនៅជុំវិញយើង។
១៣ គ្រប់គ្រងពេលវេលារបស់អ្នកឲ្យបានល្អ។ ខ្ញុំសូមណែនាំឲ្យអ្នកបង្កើតរៀបចំផែនការដែលរាយបញ្ជីសកម្មភាពប្រចាំថ្ងៃ។ នេះអាចជួយអ្នកតាមដានចំនួនពេលវេលាដែលអ្នកចំណាយក្នុងសកម្មភាព៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖មានអារម្មណ៍ឈឺចាប់រ៉ាំរ៉ៃ កុំរង់ចាំស្ត្រេសទាន់ ឆាប់អនុវត្តវិធីនេះភ្លាម

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស