WHO ព្រមាន​ថា​ បុគ្គល​ធ្វើ​​ការងារ​ច្រើន​ហួស​កម្រិត អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ រាប់តាំងពីហានិភ័យ​នៃ​ការ​ស្លាប់​ទ្វេដង​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

WHO ព្រមាន​ថា​ បុគ្គល​ធ្វើ​​ការងារ​ច្រើន​ហួស​កម្រិត អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ រាប់តាំងពីហានិភ័យ​នៃ​ការ​ស្លាប់​ទ្វេដង​

បានផុស

នៅ

មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ឡើយ ​ដែល​ថា​បុគ្គល​​ធ្វើ​ការងារ​ច្រើន​មិន​ឲ្យ​ខ្លួនឯង​បាន​​សម្រាក​ អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាពជា​ធំ។ នេះ​គឺ​ជា​រឿង​ពិត​មិន​ប្រកែក​បាន​ឡើយ​ បើ​សិន​អ្នក​ធ្វេសប្រហែស​តែ​បន្តិច ​គិត​ថា​ធម្មតា​ យើង​អាច​ក្លាយ​ជា​ជន​រងគ្រោះ​ដោយសារ​វក់​ជាមួយ​ការងារ​គ្មាន​ពេល​សម្រាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការ​សុខភាព​ពិភពលោក (WHO)​ និង​អង្គការ​អន្តរជាតិ​ បាន​លើក​ឡើង​ព្រមគ្នា​ថា​ ការងារ​ហួស​ប្រមាណ​​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៧៤៥,០០០ នាក់​ ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរ​ក្បាល​និង​ជំងឺ​បេះដូង​ក្នុង​ឆ្នាំ ២០១៦ ។

នៅ​ក្នុង​របាយការណ៍​របស់ WHO បាន​កំណត់​ថា​ ការ​ធ្វើ​ការងារ​ច្រើន​ជាង ៥៥ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍ ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ ប្រហែល ៣៥ ភាគរយ​ និង​ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ischemic កើន​ឡើង ១៧ ភាគរយ ​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ធ្វើការ ៣៥ ទៅ ៤០ ម៉ោង​ក្នុង​មួយ​សប្ដាហ៍។

ការ​ធ្វើការ​ហួសកម្លាំង​មិន​គ្រាន់​តែ​ជះឥទ្ធិពល​ដល់​រាងកាយ​យើង​នោះ​ទេ ​វា​កើតឡើង​តាម​វិធី​ផ្សេងៗ​គ្នា​ជា​ច្រើន​ដូចជា៖

ផ្លូវចិត្ត៖ មាន​អារម្មណ៍​រញ៉េរញ៉ៃ​ ជា​ពិសេស​គឺ​ពិបាក​ដោះស្រាយ​បញ្ហា​ មាន​រឿងរ៉ាវ​ពិបាកៗ​ក្នុង​ជីវិត​ ចំណែក​ការងារ​ធ្លាក់​ចុះ​គ្មាន​អារម្មណ៍​ចង់​ធ្វើ។

រាងកាយ៖ មាន​អារម្មណ៍​នឿយហត់​ ឈឺក្បាល តានតឹង​ឬ​រាងកាយ​ដូច​អ្នក​មិន​បាន​សម្រាក មាន​អារម្មណ៍​ចង់​ក្អួត​ចង្អោរ​ឬ​ឈឺពោះ។

មនោសញ្ចេតនា៖ ធុញថប់​ឬ​ព្រួយបារម្ភ​គ្រប់​ពេល ​មាន​អារម្មណ៍​ភ័យខ្លាច​ពេល​ទៅ​ធ្វើការ​ ឬ​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម​ខ្លាំង​ដល់​ថ្នាក់​លែង​ចង់​រស់។

គ្មាន​ទំនាក់ទំនង​សង្គម៖ ចាប់ផ្ដើម​ជៀសវាង​មិត្ត​រួម​ការងារ​ដែល​អ្នក​ធ្លាប់​និយាយ​គ្នា ​ហើយ​មិន​ចុះ​សម្រុង​និង​មាន​ជម្លោះ​ជាមួយ​មនុស្ស​នៅ​កន្លែង​ធ្វើការ​ ឬ​មនុស្ស​ជា​ទី​ស្រលាញ់​នៅ​ផ្ទះ​ បណ្ដាល​ឲ្យ​ផ្ទុះ​បញ្ហា​ធំ​ឡើង​មក។

អាកប្បកិរិយា៖ ស្រែក​ថ្ងូរ​ពេល​នៅ​ម្នាក់ឯង ឈឺ​ច្រើន​មុខ​មិន​ចេះ​ចប់​​ មាន​កំហុស​ច្រើន​ឥត​ដឹង​ខ្លួន ​គេង​តិច​ ផឹក​ស្រា​ច្រើន​​ ឬ​ប្រើ​ថ្នាំ​រំងាប់​អារម្មណ៍។

យើង​អាច​ជួប​រោគ​សញ្ញា​ទាំង​នេះ​កាន់​តែ​ច្រើន​ អាស្រ័យ​លើ​ប្រភេទ​ការងារ​ដែល​កំពុង​ធ្វើ​សព្វថ្ងៃ។ បើ​សិន​អ្នក​កំពុង​ជួប​ត្រូវប្រញាប់​ដោះស្រាយ​ឲ្យ​ទាន់​ពេល​ដូចជា៖

“ ឆ្លៀត​ពេល​ញ៉ាំ​អា​ហារ​ថ្ងៃ​ត្រង់​ជាមួយ​មិត្ត​រួម​ការងារ​ ដើរ​លេង​ឬ​ក៏​ធ្វើ​សមាធិ​ សុទ្ធតែ​ជា​វិធីសាស្ត្រ​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​បញ្ហា​ស្រ្តេស។ ជំហាន​តូចៗ​មែន​ពិត​ តែ​ជួយ​អ្នក​ឲ្យ​បាត់​ភាព​ភាព​តានតឹង​ ហើយ​ថែមទាំង​ជួយ​ជំរុញ​ផលិតភាព​របស់​អ្នក​ក្នុង​រយៈ​ពេល​វែង​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖healthline

ចុចអាន៖ប្រុង​ប្រយ័ត្ន! ស្ត្រេស​ការងារ​ខ្លាំង​ពេក​អាច​កើត​ជំងឺ​បេះដូង ពិបាក​តែ​ខ្លួនឯង

ចុចអាន ៖ស្វែងយល់! Work Addiction (ជំងឺ​ញៀន​​​ការងារ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services