ព័ត៌មានជាតិ
ត្រឹមឆ្នាំ២០២០ កម្ពុជានឹងលុបបំបាត់អនក្ខរភាព ដាក់ចេញកម្មវិធីអប់រំចំនួន ៧
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវកម្មវិធីចំនួន៧ ដើម្បីចូលរួមចំណែកក្នុងការលុបបំបាត់អនក្ខរភាពនៅកម្ពុជានៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៧មិថុនាថា ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំប្រឹងប្រែង និងបង្កើតកម្មវិធីរបស់អនុវិស័យអប់រំក្រៅប្រព័ន្ធចំនួន៧ ដើម្បីរួមចំណែកលុបបំបាត់អនក្ខរភាព។
កម្មវិធីទាំង៧នោះ រួមមាន (១) កម្មវិធីអក្ខរកម្មវិជ្ជាជីវៈ (២)កម្មវិធីក្រោយអក្ខរកម្ម (៣)កម្មវិធីចូលរៀនឡើងវិញ (៤) កម្មវិធីសមមូល (៥) កម្មវិធីបង្កើនប្រាក់ចំណូល (៦) កម្មវិធីបំពេញវិជ្ជា និង(៧)កម្មវិធីកែលម្អជីវិតរស់នៅ។
លោកបានបន្តទៀតថា ក្រុមមុខសញ្ញាសម្រាប់កម្មវិធីអប់រំក្រៅប្រព័ន្ធផ្តោតយកចិត្តលើប្រជាពលរដ្ឋ ដែលពុំមានឱកាស និងពុំមានលទ្ធភាពទទួលបានការសិក្សាសាលាចំណេះទូទៅរួមមាន៖ ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ កុមារ និងយុវជន ធ្វើពលកម្ម និងនៅក្រៅសាលា កុមារ និងយុវជន ជនជាតិ និងមនុស្សពេញវ័យ។
លោកបានបន្ថែមទៀតថា ក្នុងចំណោមមុខសញ្ញាទាំងនេះត្រូវយកចិត្តទុកដាក់ជាពិសេសលើកុមារ និងស្រ្តី។
ក្រៅពីកម្មវិធីខាងលើក្រសួងអប់រំ យុវជន និងកីឡាផ្តោតលើ៧អនុវិស័យរួមមាន÷១. ការអប់រំកុមារតូច ២. ការអប់រំបឋមសិក្សា ៣. ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស ៤. ការអប់រំឧត្ដមសិក្សា ៥. ការអប់រំក្រៅប្រព័ន្ធ ៦. ការអភិវឌ្ឍន៍យុវជន និង ៧. ការអប់រំកាយ និងកីឡា។
យោងតាមទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការឆ្នាំ២០១៣បានបង្ហាញថា នៅកម្ពុជាមានជនចេះអក្សរអាយុចាប់ពី១៥ឆ្នាំឡើងទៅ មានចំនួន៧៩,៧ភាគរយ និងជនចេះអក្សរដែលមានអាយុចាប់ពី១៥រហូតដល់២៤ឆ្នាំមានចំនួន៩៣ភាគរយ៕
អត្ថបទ៖ សំអឿន
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង