កូវីដ-១៩
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានបណ្តាលឱ្យពលរដ្ឋខ្មែរស្លាប់ ជិត៤០០នាក់ហើយ ដោយសារជំងឺកូវីដ១៩
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងជិត៤០០នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុបជាង៤ម៉ឺននាក់នៅទូទាំងប្រទេស។

ប្រទេសកម្ពុជា បានឆ្លងជំងឺកូវីដ១៩ជាលើកដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ទៅលើបុរសជនជាតិចិន១នាក់ នៅខេត្តព្រះសីហនុ។ ប៉ុន្តែមិនមានអ្នកស្លាប់ ហើយក៏មិនមានឆ្លងជំងឺនេះច្រើនដែរ។ បន្ទាប់មកទៀត កម្ពុជាបានឆ្លងក្នុងសហគមន៍ចំនួន៣លើក ក្នុងនោះទី១.ព្រឹត្តិការណ៍សហគមន៍៣វិច្ឆិកាឆ្នាំ២០២០ ទី២.ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាឆ្នាំ២០២០ និងទី៣ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ធ្ងន់ធ្ងរជាងគេបណ្តាលឱ្យមានអ្នកឆ្លងនិងស្លាប់ជាបន្តបន្ទាប់ ហើយដែលរហូតមកដល់ពេលនេះ នៅមិនទាន់បានបិទបញ្ចប់នៅឡើយទេ។


យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ជាក់ស្តែងនៅថ្ងៃទី១៨មិថុនានេះ ក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន៧៩៩នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៧០២នាក់ អ្នកដំណើរមកពីបរទេស៩៧នាក់ អ្នកជាសះស្បើយ៩១០នាក់ និងស្លាប់១៤នាក់។ ប៉ុន្តែបើគិតត្រឹមព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤១៥៨១នាក់ អ្នកជាសះស្បើយចំនួន៣៥៩៤០នាក់ អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន៥៦៧១នាក់ និងអ្នកស្លាប់ចំនួន៣៩៤នាក់។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានចាត់ទុកជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងជាប់ជានិច្ច ដោយបានណែនាំដល់បងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះ ប្រទេសយើងកំពុងរាតត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ។ នាយកដ្ឋានបានបន្តថា«យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល »៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ យកសំណាកលើអ្នកសង្ស័យ ៣,៤៥៨ នាក់ រកឃើញវិជ្ជមានកូវីដ ៥៩នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


