ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ រុស្ស៊ី ត្រៀមសាកល្បងវ៉ាក់សាំង Sputnik V លើក្មេងជំទង់
មជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ី នឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំង Sputnik V របស់ខ្លួនលើក្មេងជំទង់ ដែលមានអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំនៅតាមមណ្ឌលវេជ្ជសាស្រ្តរបស់ទីក្រុងម៉ូស្គូនៅខែកក្កដា ខណៈការជ្រើសរើសអ្នកស្ម័គ្រចិត្តកំពុងបន្តធ្វើ ។
ទន្ទឹមនោះ អភិបាលក្រុងម៉ូស្គូលោកស្រី Anastasia Rakova បានប្រកាសកាលពីថ្ងៃចន្ទនេះថា “នៅដើមខែកក្កដា ការសាកល្បងព្យាបាលនៃវ៉ាក់សាំង Sputnik V លើក្មេងជំទង់ដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំនឹងចាប់ផ្តើមនៅរដ្ឋធានីរុស្ស៊ី” ។
លោកស្រី Rakova បានប្រាប់អ្នកសារព័ត៌មានថា “ផ្អែកលើលទ្ធផលនៃការសាកល្បង វានឹងអាចធ្វើទៅបាន សម្រាប់ការសម្រេចចិត្តចាក់វ៉ាក់សាំងដល់ក្មេងជំទង់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយក្នុងនោះ មនុស្សសរុបចំនួន ៣៥០ នាក់នឹងចូលរួមក្នុងការសាកល្បងនេះ ពោល ១០០ នាក់ក្នុងដំណាក់កាលទី ១ និងទី ២ ហើយ ២៥០ បន្ថែមទៀតក្នុងដំណាក់កាលទី ៣” ។
លោកស្រីបញ្ជាក់ថា “បច្ចុប្បន្ន យើងកំពុងធ្វើការជ្រើសរើសអ្នកស្ម័គ្រចិត្តបឋម សម្រាប់ដំណាក់កាលទី ១ និងទី ២” ។
ចំណែកយោងតាមអភិបាលរងក្រុងបានឲ្យដឹងថា ក្មេងជំទង់ដែលមិនបានឆ្លងជំងឺកូវីដ ១៩ នឹងអាចចូលរួមក្នុងការសាកល្បងនេះ ខណៈពួកគេនឹងទទួលការចាក់វ៉ាក់សាំងកម្រិតទាបជាងមនុស្សពេញវ័យ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UP
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


