Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តតាកែវបើកយុទ្ធនាការចាក់វ៉ាក់សាំង៤០ម៉ឺនដូស នៅស្រុកសំរោង និងស្រុកបាទី

បានផុស

នៅ

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាល ខេត្តតាកែវ ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ ចំនួន៤០ម៉ឺនដូស តាមរយៈក្រសួងការពារជាតិ ជូនមន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករ កម្មការនី នៅស្រុកសំរោង និងស្រុកបាទី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋរបស់យើងឲរួចផុត ពីការគម្រាមកំហែង នៃជំងឺឆ្លងកូវីដ១៩ ដែលនៅលើសកលលោក បាននឹងកំពុងមានការគម្រាមកំហែង និងស្លាប់ដោយ​សារតែមេរោគកូវីដនេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមចាក់វ៉ាក់សាំងការពារឲបានគ្រប់ៗគ្នា ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងគឺ ជាការការពារពីការឆ្លង នៃជំងឺកូវីដ មិនមែនជាកន្លែងប្រភពចម្លងមេរោគកូវីដនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលការចាក់វ៉ាក់សាំង សូមគោរពទៅតាមគោលការរបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតឲ្យបានត្រឹមត្រូវ មិនមែនមកប្រមូលផ្តុំគ្នាដែលជាហេតុនាំឲ្យមានការចម្លងជំងឺនោះទេ ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងនេះ មកចាក់ជូនប្រជាពលរដ្ឋ និងថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានផ្តល់ក្រុមគ្រូពេទ្យយោធា ចុះជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយមានកិច្ចសហការជាមួយនឹងអាជ្ញាធរបានយ៉ាងល្អ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម