Connect with us

ព័ត៌មានជាតិ

បិទទេសចរចូលកម្សាន្តបឹង​យក្ខឡោម ១៤ថ្ងៃ ខណៈ​ភ្ញៀវ​ចូល​​ពី​ខេត្ត​ផ្សេង​ត្រូវ​ធ្វើ​តេស្ត​​កូវីដសិន

បានផុស

នៅ

សហគមន៍​រមណីយដ្ឋាន​​​ធម្មជាតិ​បឹង​យក្ខឡោម​​​បាន​​ហាម​ឃាត់​​ភ្ញៀវ​ទេសចរ​​មិន​​ឱ្យ​ចូល​​កម្សាន្ត​រយៈ​ពេល​​១៤​ ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃទី១៧ ​ដល់​៣០ ខែ​មិថុនា ឆ្នាំ​២០២១​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​​រីក​រាលដាល​នៃ​កូវីដ១៩​។ នេះ​បើ​តាម​​លោក​ ង៉ែត ​ពិទូ​ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​រតនគិរី​បាន​ប្រាប់​​កម្ពុជា​ថ្មី​​តាម​ទូរស័ព្ទ​។

រដ្ឋបាល​ខេត្តរតនគិរី នៅ​ថ្ងៃ​ទី ២២ ខែ​មិថុនានេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី​បន្ថែម​ទៀត ៤៣នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅ​ក្នុង​ភូមិសាស្ត្រខេត្តរតនគិរី ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​បាន​កើនដល់ ២០៥ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម