ព័ត៌មានជាតិ
ផ្ទុះរោងចក្រមួយកន្លែង និងក្លិបកម្សាន្តមួយនៅខេត្តត្បូងឃ្មុំរកឃើញអ្នកពាក់ព័ន្ធជាង ២០០ នាក់
អាជ្ញាធរខេត្តត្បូងឃ្មុំ បានរកឃើញអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលសរុបជាង២០០នាក់ ជាមួយអ្នកវិជ្ជមានកូវីដ ១៩ នៅក្នុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បន្ទាប់ពីមន្ត្រីនគរបាលម្នាក់មានវិជ្ជមានកូវីដ១៩ រដ្ឋបាលខេត្តត្បូងឃ្មុំបានចេញសេចក្ដីប្រកាសព័ត៌មាន ផ្អាកជាបណ្ដោះអាសន្នទីតាំងក្លិបកម្សាន្តមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិជីមាន់ ឃុំក្រែកដែលជាប់ពាក់ព័ន្ធ បន្ទាប់ពីបានរកឃេីញអ្នកវិជ្ជមាន៤២នាក់ និងរោងចក្រមួយកន្លែងទៀត ស្ថិតភូមិពោធិស្រុក ឃុំកោងកាង រកឃេីញអ្នកវិជ្ជមាន២០នាក់បន្ថែមទៀត។


ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ខណៈដែលក្រុមការងារកំពុងខិតខំស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺកូវីដ ដេីម្បីកាច់ផ្តាច់ខ្សែចម្លងមួយនេះ អាជ្ញាធរអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ពន្ធ័ និងធ្លាប់ប្រាស្រ័យទាក់ទងជាមួយមន្ត្រីនគរបាលមានផ្ទុកកូវីដ១៩ ត្រូវសហការជាមួយក្រុមគ្រូពេទ្យ ក្នុងទប់ស្កាត់ការឆ្លងរីករាលដាល និងត្រូវចូលរួមធ្វើចត្តាឡីស័កតាមដានសុខភាពជាប្រចាំ និងត្រូវរាយការណ៍មកសមត្ថកិច្ច ករណីមានការសង្ស័យ៕
អត្ថបទ៖ហុង ម៉េងហៀ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


