ព័ត៌មានអន្ដរជាតិ
អ្នកតំណាង WHO ប្រចាំប្រទេសរុស្ស៊ីមានសុទិដ្ឋិនិយមអំពីការអនុម័តវ៉ាក់សាំងកូវីដ Sputnik V
អ្នកតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសរុស្ស៊ីលោកស្រី Melita Vujnovic បានសម្តែងក្តីសង្ឃឹមថា ទីភ្នាក់ងារសុខភាពពិភពលោកនឹងដាក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ីទៅក្នុងបញ្ជីវ៉ាក់សាំងរបស់ខ្លួនដែលត្រូវបានណែនាំប្រឆាំងនឹងជំងឹកូវីដ ១៩ ។
នៅពេលត្រូវបានគេសួរថា តើទីភ្នាក់ងារសុខភាពពិភពលោកបានត្រៀមខ្លួនរួចជាស្រេចហើយឬនៅក្នុងការណែនាំវ៉ាក់សាំងនេះ លោកស្រី Vujnovic បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Rossiya 24 ថា ក្រុមហ៊ុនផលិតវ៉ាក់សាំងរុស្ស៊ីក៏ដូចជាក្រុមហ៊ុនដទៃទៀតបានអនុវត្តទៅអង្គការសុខភាពពិភពលោក ហើយនីតិវិធីកំពុងតែដំណើរការ ។ ដូច្នេះយើងសង្ឃឹមថានឹងបានទទួលដំណឹងល្អចំពោះវ៉ាក់សាំងឆាប់ៗនេះ ។ ប្រាកដណាស់យើងមានសុទិដ្ឋិនិយមដូចរាល់ដងដែរ” ។

នៅខែសីហា Sputnik V បានក្លាយជាវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ដំបូងដែលបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី និងពិភពលោក ។ បច្ចុប្បន្នវ៉ាក់សាំងនេះកំពុងស្ថិតក្នុងដំណាក់កាលទី ៣ នៃការសាកល្បងនៅក្នុងប្រទេសរុស្ស៊ីក៏ដូចជានៅក្នុងប្រទេសបេឡារុស្ស អារ៉ាប់រួម និងវេណេស៊ុយអេឡា ។
ទន្ទឹមនោះបើយោងតាមរបាយការណ៍បានឲ្យដឹងថា ប្រទេសឥណ្ឌា និងប្រេស៊ីលក៏គ្រោងនឹងចូលរួមក្នុងការសាកល្បងនេះផងដែរ ។ វ៉ាក់សាំង Sputnik V ត្រូវបានគេអះអាងថាមានប្រសិទ្ធភាព ៩២ ភាគរយដោយផ្អែកលើទិន្នន័យពីអ្នកចូលរួម ១៦,០០០ នាក់ដំបូងដែលទទួលការចាក់វ៉ាក់សាំងពីរដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


