Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន១លានដូសទៀតបានដឹកមកដល់កម្ពុជា​ហើយ

បានផុស

នៅ

ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះ ​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន១​​លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ជាទិញពីក្រុមហ៊ុន​​ចិន បានដឹកមក​ដល់កម្ពុជាទៀតហើយ ​ដើម្បី​ចាក់ជូន​ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយលោក វង្សី វិស្សុត និងលោកស្រី យក់ សម្បត្តិ បាន​អញ្ជើញទៅទទួលវ៉ាក់សាំង​នាព្រឹកនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់​ក្នុងប្រតិបត្តិការ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់​មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩​​។ រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ​ឲ្យបានលឿន តាមដែលអាចធ្វើទៅបាន ហើយទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលអះអាងថា នឹង​ស្វះស្វែងរកវ៉ាក់សាំង ដើម្បី​ចាក់ជូន​ប្រជាពលរដ្ឋជា​​បន្ត​បន្ទាប់​។ ​រាជរដ្ឋាភិបាល នឹងសម្រេចការចាក់​វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ​ចំនួន១០លាននាក់​នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

គួរបញ្ជាក់​ថា គិតត្រឹមយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការ​ពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រ​ដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន​៣,៨០៣,១៦៩នាក់ ដែលស្មើនឹង​៣៨.០៣ភាគរយ​ នៃគោលដៅ១០លាននាក់​​៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម