ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញ វ៉ាក់សាំង Sinovac ២ដូស មានប្រសិទ្ធភាព ជាង៩០ភាគរយប្រឆាំងវីរុសបំប្លែងខ្លួនអង់គ្លេស
វ៉ាក់សាំង Sinovac ចំនួនពីរដូស មានប្រសិទ្ធភាពចន្លោះ ៧១ ទៅ ៩១ភាគរយ ក្នុងការទប់ស្កាត់ការឆ្លងវីរុសបំប្លែងខ្លួនអង់គ្លេស Alpha។ នេះបើយោងតាមលទ្ធផលដែលប្រកាសដោយក្រសួងសុខាភិបាលថៃ កាលពីថ្ងៃចន្ទ។

មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់ប្រទេសថៃ លោក Kiattiphum Wongrajit បាននិយាយថា ការស្រាវជ្រាវត្រូវបានបង្ហាញដោយ គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺឆ្លង និងគណៈកម្មាធិការវ៉ាក់សាំងជាតិ។
លទ្ធផល ត្រូវបានដកស្រង់ចេញពីការសិក្សាមួយ ដែលធ្វើឡើងដើម្បីកំណត់ពីប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinovac ឬគេស្គាល់ថា CoronaVac ចន្លោះខែមេសាដល់ខែឧសភា នៅពេលវីរុសបំប្លែងខ្លួន Alpha វាយប្រហារប្រទេសនេះ។

ការស្រាវជ្រាវបានបញ្ជាក់ថា វ៉ាក់សាំង Sinovac ពីរដូស មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឆ្លងមេរោគ Alpha បាន ៧១ ដល់៩១ភាគរយ។ ការសិក្សាគឺធ្វើឡើងលើមនុស្ស នៅទីតាំងមានហានិភ័យខ្ពស់ដូចជានៅភូកេត សាមុតសាខននិងឈៀងរ៉ៃ ក៏ដូចជាបុគ្គលិកសុខភាពសាធារណៈផងដែរ។
វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩០,៧ភាគរយនៅភូកេត, ៩០,៥ភាគរយ នៅសាមុតសាខននិង ៨២,៨ភាគរយ នៅឈៀងរ៉ៃ។ លទ្ធផលក៏បានបង្ហាញផងដែរថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព កាត់បន្ថយការឆ្លងក្នុងចំណោមបុគ្គលិកសុខភាពសាធារណៈ ៧០,៩ភាគរយ។
គ្មាននរណាម្នាក់ ស្លាប់ដោយសារចាក់វ៉ាក់សាំង Sinovac ចំនួន២ដូសនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ វ៉ាក់សាំង AstraZeneca ចាក់ ដូស ទី៣ មាន ប្រសិទ្ធភាពខ្លាំង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


