សុខភាព
មើលឲ្យហើយអ្នកចូលចិត្តញ៉ាំប្រៃ អាចមានគ្រោះថ្នាក់ធំពីរយ៉ាង
និយាយរឿងអាហារ គ្នាយើងមានរសនិយមផ្សេងៗគ្នា មានសាប ប្រៃ ផ្អែម។ រូបមន្តធម្មជាតិ និងវេជ្ជសាស្ត្រ គឺអ្វីៗក៏ដោយ ត្រូវមានតុល្យភាព មានន័យថា បើញ៉ាំប្រៃពេក ឬផ្អែមពេក សុទ្ធតែបង្កទុក្ខទោសដល់ខ្លួនឯង។

អត្ថបទនេះសូមបង្ហាញគ្រោះថ្នាក់ធំៗ ២ យ៉ាង អាចកើតលើគ្នាយើងចូលចិត្តញ៉ាំប្រៃ។ ញ៉ាំប្រៃកាន់ខ្លាំង សម្ពាធឈាមក្នុងខ្លួនយើង កាន់តែឡើង ហើយបន្តញ៉ាំបែបហ្នឹងជាប្រចាំ អនាគតច្បាស់ខាងមុខ គឺជំងឺលើសឈាមរត់មករកឯងតែម្ដង។
១- បញ្ហាក្រលៀន

និយាយស្រួលស្ដាប់ ក្រលៀន (តម្រងនោម) ជាសរីរាង្គប្រៀបដូចជាម៉ាស៊ីនចម្រោះអ៊ីចឹង។ កាលណាក្រលៀនមានបញ្ហា ជាតិពុលក៏មិនអាចច្រោះចេញពីរាងកាយយើងដែរ ជាហេតុបង្កើតជាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ។ ញ៉ាំប្រៃលើសកម្រិត ឬប្រៃពេក ក្រលៀនយើងនឹងចុះខ្សោយ។
ជាតិអេឡិចត្រូលីត ដូចជា សូដ្យូម និងប៉ូតាស្យូម ដើរតួសំខាន់ក្នុងការច្រោះទឹកនោម និងជាតិពុលក្នុងរាងកាយ។ ពេលយើងញ៉ាំប្រៃ (សូដ្យូម) ច្រើនពេក វាធ្វើឲ្យចាល់ជាតិទឹកក្នុងខ្លួន ដោយសារអតុល្យភាពរវាងសូដ្យូម និងប៉ូតាស្យូម ជាហេតុធ្វើឲ្យសម្ពាធឈាមឡើង។
កាលណាតែក្រលៀនឈឺ មុខងារក្រលៀនក៏ខ្សោយតាមហ្នឹងដែរ។ អ៊ីចឹង គួរប្រុងប្រយ័ត្ន ព្រោះគ្រប់សរីរាង្គក្នុងរាងកាយយើង មានទំនាក់ទំនងគ្នា។ ពេលមានអីមួយឈឺហើយ អាផ្សេងទៀត ក៏ប៉ះពាល់មិនអាចចៀសឡើយ។
២- បញ្ហាសរសៃឈាម

និយាយដល់សរសៃឈាមវិញ កាន់តែធ្ងន់ធ្ងរ ដោយសារគ្រប់សរីរាង្គ ចិញ្ចឹមដោយសារមានសរសៃឈាមទៅដល់។ ពេលសម្ពាធឈាមកើន សរសៃឈាមរីកក្រាស់ ធ្វើឲ្យប្រហោងសរសៃកាន់តែរួមតូច ដោយខំប្រឹងទប់នឹងសម្ពាធដែលកើនឡើង។ យូរៗទៅ អាចធ្លាយ ឬកកឈាមក្នុងសរសៃ ហើយបើប៉ះលើសរសៃនាំឈាមទៅចិញ្ចឹមបេះដូងវិញ កាន់តែគ្រោះថ្នាក់ធំ ព្រោះកង្វះអុកស៊ីហ្សែនធ្វើឲ្យកោសិកាបេះដូងស្លាប់ ហើយបើនៅតែបន្តញ៉ាំប្រៃទៀត ជាតិទឹកចាល់ក្នុងសរសៃឈាម ដែលវិវត្តជាការគាំងបេះដូង។
ទោះទម្លាប់ច្រើនឆ្នាំក៏ដោយ គួរដល់ពេលកាត់បន្ថយញ៉ាំប្រៃ បើស្រលាញ់ជីវិត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


