ព័ត៌មានជាតិ
អន់ចិត្តអត់មានឈ្មោះក្នុងបញ្ជីភូមិឃុំ ចាក់សាំងដុតខ្លួនឯងឆេះទាំងផ្ទះគ្មានសល់
បុរសម្នាក់ដែលអ្នកភូមិអះអាងថា មានរោគប្រចាំកាយ និងមានសតិមិនល្អ បានសម្រេចចិត្តចាក់សាំងដុតខ្លួនឯង ដើម្បីបញ្ចប់ជីវិត បន្ទាប់ពីរវើរវាយថា ឈ្មោះខ្លួនគ្មាននៅក្នុងបញ្ជីរបស់អាជ្ញាធរមូលដ្ឋាន។
លោក វ៉ាន់ សុខា មេភូមិកំពង់ឡី ក្នុងឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ជនរងគ្រោះដែលបានធ្វើអត្តឃាតនោះមានឈ្មោះ គី ឈាន ហៅទូច មានប្រពន្ធ និងកូនចិញ្ចឹម១នាក់ នៅក្នុងផ្ទះ។ លោកមេភូមិបានបន្តថា ជនរងគ្រោះជាមនុស្សមានរោគរ៉ាំរ៉ៃប្រចាំកាយ និងមានសតិមិនល្អផង។ ដោយប៉ុន្មានថ្ងៃនេះគេតែងតែទូរសព្ទទៅសួរលោកមេភូមិថា ឮគេវាយវិទ្យុទាក់ទងមកប្រាប់ថា ឈ្មោះរបស់ខ្លួនមិនមាននៅក្នុងបញ្ជីភូមិឃុំនោះទេ បើទោះបីជាលោកមេភូមិព្យាយាមពន្យល់ច្រើនដងក៏ដោយ ក៏គេនៅតែបន្តទូរសព្ទមកសួរដដែលៗជាញឹកញាប់។

ជាចុងក្រោយគឺនៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ជនរងគ្រោះបាននិយាយប្រាប់លោកមេភូមិថា ប្រពន្ធ កូនរបស់ខ្លួនគ្រាន់តែឲ្យដេកស៊ីសោះក៏យ៉ាប់ដែរ ចាំមើលយប់នេះសម្លាប់ចោលតែម្តង។

គ្រាន់តែឮពាក្យនេះ លោកមេភូមិបានប្រាប់ទៅស្ត្រីជាភរិយាឲ្យចេញទៅដេកផ្ទះបងប្អូន នៅខាងក្រៅជាបណ្តោះអាសន្នសិនក្រែងមានបញ្ហា។ លុះព្រឹកម៉ោង៦ថ្ងៃទី៣០ នេះក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះផ្ទះរបស់ជនរងគ្រោះតែម្តង ព្រមទាំងមានក្លិនសាំងផងដែរ ទើបប្រភពជាច្រើនបានសន្និដ្ឋានថា ជនរងគ្រោះប្រាកដជាចាក់សាំងដុតខ្លួនធ្វើអត្តឃាតពិតប្រាកដ ដោយសារតែការរវើរវាយផ្ដេសផ្ដាស។ បច្ចុប្បន្នសពដែលឆេះខ្លោច ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ បញ្ជូនបុរសម្នាក់ទៅតុលាការករណីវាយជនរងគ្រោះរបួសក្បាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



