ព័ត៌មានជាតិ
ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនក្នុងករណីចាប់រំលោភកុមារីអាយុត្រឹមតែ១៩ខែ
កំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានស្រាវជ្រាវឃាត់ខ្លួន នៅក្នុងករណីចាប់រំលោភកុមារីអាយុត្រឹមតែ១៩ខែ នៅក្នុងស្រុកជល់គិរី បញ្ជូនទៅស្នងការនគរបាលខេត្តនៅរសៀល ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០ ២១នេះ។
សមត្ថកិច្ចនគរបាលស្រុកជលគីរីបានឲ្យដឹង នៅល្ងាចថ្ងៃទី៣០ នេះថា ករណីខាងលើនេះបានកើត ឡើងនៅវេលាម៉ោង១៨ និង០៥នាទី ល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចគុម្ពឫស្សីក្រោយផ្ទះឈ្មោះ ឯក យុន ស្ថិតក្នុងភូមិព្រែកឆ្ដោរ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយជនសង្ស័យ និងបក្ខពួកបានចាប់រំលោភសេពសន្ថវៈទៅលើកុមារី អាយុ ១៩ ខែ ម្នាក់រស់នៅភូមិ ឃុំ ជាមួយគ្នា។
កុមារីរងគ្រោះ មាន អាយុ១៩ខែមានឪពុកឈ្មោះ កូយវ៉ា អាយុ៤៤ឆ្នាំ ម្តាយឈ្មោះ អាន កំសត់អាយុ ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកឆ្តោរ ឃុំកំពង់អូស ស្រុកជលគីរី។
សមត្ថកិច្ចនគរបាលស្រុកជលគីរីបានឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ខាងលើនេះមាន ១/ឈ្មោះ ម៉ុក វ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ ជាអ្នកពរកុមារីរងគ្រោះទៅទិញនំ និង ២/ឈ្មោះ សូត្រ សំណាង ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ រស់នៅក្នុងភូមិឃុំជាមួយគ្នា។
មុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់បានផឹកស្រាជាមួយ គ្នាក្រោយផឹកស្រារួចឈ្មោះ ម៉ុកវ៉ានបានក្មេងស្រីទៅទិញនំ ហើយបានបាត់ប្រមាណជា២ម៉ោងក៏ត្រឡប់មកវិញ ហើយក៏បានត្រឡប់ទៅផ្ទះបាត់។ ចំណែកកុមារីកុមារីរងគ្រោះក្រោយពេលកើតហេតុ ចេះតែយំម្តាយក៏យកទៅមុជទឹក ទើបពិនិត្យឃើញកូនស្រីខ្លួនធ្លាក់ឈាមតាមប្រដាប់ភេទ ទើបប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវចាប់ជនសង្ស័យ។
ករណីនេះក្រោយពីធ្វើសកម្មភាពជនសង្ស័យបានគេចខ្លួនបាត់ ហើយត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកជលគិរី និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង ពីរនាក់ខាងលើ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ៣០ ខែមិថុនានេះ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយ ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



