ព័ត៌មានអន្ដរជាតិ
ខកចិត្ត! វ៉ាក់សាំងកូវីដរបស់អាល្លឺម៉ង់ បញ្ចប់ការធ្វើតេស្តចុងក្រោយ តែប្រសិទ្ធភាពមិនដល់ ៥០ភាគរយផង
ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់អាល្លឺម៉ង់ឈ្មោះ CureVac បាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងកូវីដ CVnCoV របស់ខ្លួនមានប្រសិទ្ធភាពត្រឹមតែ ៤៨ ភាគរយប៉ុណ្ណោះ នៅក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ ដោយមិនអាចបំពេញតាមគោលដៅនៃការសិក្សាបានទេ និងបង្កឲ្យមានមន្ទិលសង្ស័យអំពីការផ្គត់ផ្គង់ថ្នាំបង្ការរាប់រយលានដូសទៅឲ្យ សហគមន៍អឺរ៉ុប។
ក្រុមហ៊ុនបានស្តីបន្ទោសទៅលើបរិបទដែលមិនធ្លាប់មានពីមុនមកនៃ វីរុសបំប្លែងខ្លួនដែលកំពុងចរាចរណ៍ក្នុងចំណោមអ្នកស្ម័គ្រចិត្តក្នុងការសាកល្បង ក៏ដូចជាការឆ្លើយតបផ្សេងៗគ្នានៅតាមក្រុមអាយុផងដែរ។
ភាគហ៊ុនសម្រាប់ក្រុមហ៊ុន CureVac និងអ្នកទិញអនាគតនៃវ៉ាក់សាំងរបស់ខ្លួននៅអឺរ៉ុប បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីមានការដាក់កំហិតលើអាយុសម្រាប់ការប្រើប្រាស់វ៉ាក់សាំង Johnson & Johnson និង AstraZeneca ដោយសារតែបញ្ហាកំណកឈាមដ៏ធ្ងន់ធ្ងរ។
ក្នុងនាមជាអ្នកចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់សំខាន់តែមួយគត់របស់ក្រុមហ៊ុន CureVac, សហភាពអឺរ៉ុបក្នុងខែវិច្ឆិកា បានបញ្ជាទិញវ៉ាក់សាំងនេះរហូតដល់ទៅ ៤០៥លានដូស ហើយគ្រោងនឹងទិញបន្ថែម ២០លានដូសទៀត។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Tingbingen បានចែករំលែកទិន្នន័យរបស់ខ្លួនជាមួយទីភ្នាក់ងារថ្នាំអ៊ឺរ៉ុប (EMA) ដែលនឹងសម្រេចថា តើវ៉ាក់សាំងនេះល្អគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យចាក់ដែរឬក៏អត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ WION
ចុចអាន៖ អ៊ីរ៉ង់ ប្រកាសប្រើប្រាស់វ៉ាក់សាំងការពារកូវីដ ផលិតក្នុងស្រុកទី ២
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត