Connect with us

កូវីដ-១៩

កូវីដនៅឥណ្ឌា អ្នកស្លាប់កើនលើស ៤០ម៉ឺននាក់ហើយ

បានផុស

នៅ

ចំនួននៃការស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនលើស ៤០០,០០០នាក់ហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានព្រមានថា ចំនួនអ្នកស្លាប់ពិតប្រាកដ អាចនឹងខ្ពស់ជាងនេះឆ្ងាយណាស់ ខណៈអ្នកស្លាប់ជាច្រើន មិនត្រូវបានកត់ត្រាជាផ្លូវការ។

ឥណ្ឌា គឺជាប្រទេសទី៣នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល ដែលមានអ្នកស្លាប់ច្រើនជាង ៤០ម៉ឺននាក់។

ប្រទេសនេះ ក៏បានកត់ត្រានូវករណីឆ្លងចំនួន ៣០ លានករណីផងដែរ ដោយឈរនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។

ចំនួនករណីឆ្លងប្រចាំថ្ងៃជាមធ្យមនៅក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះមកនៅត្រឹមជាង ៤ ម៉ឺននាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពោលគឺធ្លាក់ចុះពីចំនួនកំពូល ៤០ ម៉ឺននាក់ក្នុងខែឧសភា។ ការធ្លាក់ចុះនេះ ភាគច្រើនគឺបណ្តាលមកពីវិធានការបិទខ្ទប់ ដ៏តឹងរ៉ឹងដែលដាក់ដោយរដ្ឋនានា ប៉ុន្តែអ្នកជំនាញបានព្រមានអំពីរលកទី ៣ ដែលខិតជិតមកដល់ហើយ។

India's COVID-19 crisis: The role of social entrepreneurs | World Economic  Forum

តិចជាង ៥ភាគរយនៃប្រជាជនរបស់ប្រទេសនេះ បានទទួលវ៉ាក់សាំងពេញលេញ ចាប់តាំងពីយុទ្ធនាការចាក់ថ្នាំបង្ការ ចាប់ផ្តើមនៅខែមករា។

រដ្ឋាភិបាលសហព័ន្ធ មានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនឥណ្ឌាទាំងអស់ នៅត្រឹមចុងឆ្នាំនេះ ប៉ុន្តែយុទ្ធនាការនេះ ត្រូវបានរារាំងដោយល្បឿនយឺត កង្វះវ៉ាក់សាំងនិងការស្ទាក់ស្ទើរចាក់ថ្នាំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កាន់តែធ្ងន់ធ្ងរ! ថៃ មានអ្នកស្លាប់ដោយសារកូវីដ ច្រើនបំផុត បំបែកកំណត់ត្រា ៣ថ្ងៃជាប់គ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម