Connect with us

កូវីដ-១៩

ពីមុន ស្ទឹងត្រែង ១ ថ្ងៃរកឃើញអ្នកឆ្លងកូវីដជាង ៣០ នាក់ ពេលនេះបីថ្ងៃត្រឹម តែជាង ៣០ នាក់ប៉ុណ្ណោះ

បានផុស

នៅ

រដ្ឋបាលខេត្ត ស្ទឹងត្រែង កន្លងមកបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃមិនក្រោម ៣០នាក់ ថ្ងៃខ្លះដល់ជាង ៦០ នាក់ក៏មាន តែពេលនេះ  រដ្ឋបាលខេត្តបានប្រកាសរកឃើញ​បីថ្ងៃ​ចុងក្រោយ​ត្រឹម​តែជាង ៣០នាក់ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ អាជ្ញាធរបានប្រកាសនៅថ្ងៃទី ៣០ មិថុនា រក​ឃើញអ្នកឆ្លងកូវីត១០ នាក់ ថ្ងៃទី ០១ កក្កដា រកឃើញអ្នកឆ្លង ១៦នាក់ និងនៅថ្ងៃទី ០២ កក្កដា​ ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តបានប្រកាសគិតត្រឹមម៉ោង ៥:០០ រសៀលថ្ងៃទី ០២ កក្កដា នេះ រកឃើញអ្នកឆ្លងកូវីដត្រឹមតែ ៩នាក់ និងមានអ្នកជាសះស្បើយ ០៥ នាក់។

អត្រាថយចុះនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប៉ុន្មានថ្ងៃចុងក្រោយនេះ គឺដោយសារមានការ​ខិតខំ​ប្រឹងប្រែង ពីមន្ទីរសុខាភិបាលនិងរដ្ឋបាលខេត្ត បានធ្វើការផ្សព្វផ្សាយ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ចូលរួមលើកកម្ពស់ការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានសុខាភិបាល ៣ការពារ និង៣កុំ ដែលជាវិធានការមានប្រសិទ្ធភាពបំផុតសម្រាប់យើងគ្រប់គ្នា។

ក្រោយពីរដ្ឋបាលខេត្តបានធ្វើការផ្សព្វផ្សាយ និងអំពាវនាវឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីការ​រីករាលដាល​នៃជំងឺកូវីដ-១៩ ត្រូវបានគេពិនិត្យឃើញថា អ្នកពាក់ព័ន្ធផ្ទាល់បានទៅយកសំណាក​វិភាគ ហើយ​បានរកឃើញ​មេរោគកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលនៅ​មណ្ឌលចត្តាឡីស័កកម្រិត ២។ ចំណែកអ្នកពាក់ព័ន្ធប្រយោលបាន​ធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន​ចំនួន ១៤ ថ្ងៃ ផងដែរ។

រដ្ឋបាលខេត្តស្ទឹងត្រែងសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមជាមួយភាគីពាក់ព័ន្ធ នាំគ្នាចូលរួម អនុវត្តវិធានសុខាភិបាលបន្តទៀត ព្រោះការអនុវត្តបែបនេះត្រូវបាន​គេមើល​ឃើញថា រយៈ​ពេលបី​ថ្ងៃ​ចុងក្រោយនេះ ខេត្ត​ស្ទឹងត្រែង អត្រា​ឆ្លងកូវីដ១៩មានការ​ថយចុះជាបន្តបន្ទាប់ ហើយ​ពិតជាមានប្រសិទ្ធភាពបំផុត។

ខេត្តស្ទឹងត្រែងគិតត្រឹមម៉ោង ៥:០០ រសៀលថ្ងៃទី ០២ កក្កដាឆ្នាំ ២០២១នេះ មានអ្នកឆ្លងកូវីដ សរុប ២៨៩ នាក់ ស្រី ១៣៤ នាក់​អ្នក​ជា​សះស្បើយ ២១នាក់ស្រី ៩នាក់ ស្លាប់គ្មាន និងអ្នកកំពុង​សម្រាក​ព្យាបាល ២៦៨ នាក់​ស្រី ១២៥នាក់៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣៤ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម