ព័ត៌មានជាតិ
៦ខែដើមឆ្នាំ២០២១នេះ មានករណីជំងឺគ្រុនឈាមជាង៧៥០ករណី ថយចុះ៤ដង
នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ មានករណីជំងឺគ្រុនឈាមនៅទូទាំងប្រទេសចំនួន៧៥១ករណីនិងស្លាប់ចំនួន០១ករណី មានការថយចុះប្រមាណ៤ដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានមានប្រសាសន៍នៅរសៀលថ្ងៃទី០៥ ខែកក្កដា នេះថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១នេះ មានជំងឺគ្រុនឈាមសរុបចំនួន ៧៥១ករណី និងស្លាប់ចំនួន០១ករណីមានការថយចុះប្រហែល៤ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមានចំនួន២៩០៧ ករណី។

លោកវេជ្ជបណ្ឌិតបានបន្តថា ការថយចុះនៃករណីជំងឺគ្រុនឈាមនេះ អាចបណ្តាលមកពីមានការកើនឡើងនូវចំនួនប្រជាជនមានការយល់ដឹងច្រើន បានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដោយសារគុណភាពសេវា និងសមត្ថភាពផ្តល់សេវារបស់គ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យទូទាំងប្រទេសមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា លើសពីនេះទៀតដោយសារតែក្រសួងសុខាភិបាលបានត្រៀមថ្នាំអាបែតបានគ្រប់គ្រាន់ និងបានធ្វើការចែកចាយដល់មន្ទីរសុខាភិបាលនៅទូទាំងប្រទេសរួចរាល់ហើយសម្រាប់ដាក់នៅក្នុងពាង ឬអាងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីសម្លាប់ដង្កូវទឹកដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
ជាងនេះទៅទៀតប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីវិធានការអនាម័យនិងបរិស្ថាននៅតាមសហគមន៍បានល្អប្រសើរដូចជាសំអាតលំនៅដ្ឋានបានស្អាតលប់បំបាត់ឬដុតកំទេចចោល ឬទុកដាក់ឲ្យមានរបៀបរាល់វត្ថុដែលអាចដក់ទឹកបានដូចជាសំបកកង់ឡានសំបកដប កំប៉ុង ត្រឡោកដូងចានបាយ កំប៉ុងជ័រ ដែលជាជម្រកនៃការកកើតដង្កូវទឹកជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
លោកប្រធានកម្មវិធីជាតិបានអំពាវនាវដល់អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមកំចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡ ខាប់ ជាដើមនិងអាជីវករ និងម្ចាស់ជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូសូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនេះ ឲ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹកដោយមិនត្រូវទុកចោលពា សវាលពាសកាល បង្កើតបានជាប្រភពកកើត និងជំរកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលអំណោយដល់ការចម្ល ងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។

ជាមួយគ្នានេះដែរត្រូវឲ្យកុមារស្លៀកពាក់ខោអាវដៃវែងជើងវែង និងសម្រាន្តក្នុងមុងជាប្រចាំទាំងថ្ងៃទាំងយប់មិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតនោះទេនិងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យនិងព្យាបាល របស់រដ្ឋ(សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យដែពវនៅជិតបំផុតនិងកុំសាកល្បងព្យាបាលជំងឺ ដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះឲ្យសោះ។
យ៉ាងណាក៏ដោយ លោក វេជ្ជបណ្ឌិតបានបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែឆ្នាំនេះការចម្លងជំងឺគ្រុនឈាមខ្ពស់ត្រូវបានគេរាយការណ៍មកថាមាននៅរាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តកំពង់សោម ខេត្ត កំពង់ស្ពឺ និងខេត្តកណ្តាលប៉ុន្តែមានជាលក្ខណៈរាយប៉ាយនៅតាមភូមិមួយៗចំនួនក្នុងបណ្តាខេត្តទាំងនេះប៉ុណ្ណោះ៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


