កូវីដ-១៩
លោកស្រី យក់ សម្បត្តិ ៖ កម្ពុជាមិនខ្វះធុងអុកស៊ីសែន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ទេ
កម្ពុជាមានការកើនឡើងនៃការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការព្យាបាល និងផ្គត់ផ្គង់អុកស៊ីសែនដោយមិនមានការខ្វះខាតនោះទេ។ នេះជាការអះអាងរបស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៅក្នុងការអញ្ជើញទៅទទួល វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស៊ីណូហ្វាម ចំនួន ១លានដូសបន្ថែម ដែលដឹកពីចិន មកដល់ប្រទេសកម្ពុជានៅអាកាសយានដ្ឋានភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។
លោកស្រី យក់ សម្បត្តិ មានប្រសាសន៍បញ្ជាក់ថាថា៖ “សម្ដេចតេជោបានដាក់យុទ្ធសាស្ត្រទាំង៦ យើងអត់ទាន់មានខ្វះអុកស៊ីសែនទេ។ អ៊ីចឹងរាជរដ្ឋាភិបាល និងអនុគណៈកម្មការទាំងអស់ ជាពិសេសគណៈប្រចាំការ គណៈប្រតិបត្តិ និងគណៈកម្មការអន្តរក្រសួងបាន និងកំពុងដុតដៃដុតជើងធ្វើការងារនេះ ប្រយុទ្ធប្រឆាំងកូវីដទូទាំងប្រទេស”។
លោកស្រីមានប្រសាសន៍បន្ថែមថា៖ “ឥឡូវនេះទាំងរាជធានីភ្នំពេញ ទាំងតាមបណ្ដាខេត្តដែលមានហានិភ័យខ្ពស់ យើងកំពុងធ្វើកិច្ចការហ្នឹងហើយ យើងអត់ទាន់មានការខ្វះខាតអុកស៊ីសែនទេ ហើយយើងកំពុងតែព្យាយាមធ្វើការព្យាបាល ធ្វើការកាត់បន្ថយការឆ្លង ធ្វើការកាត់បន្ថយហានិភ័យ ជាពិសេសការនាំចូលជំងឺតាមព្រំដែនប្រទេសជិតខាងឱ្យបានត្រឹមត្រូវ។ ហើយអនុគណៈកម្មការកំពុងធ្វើការងារប្រទាក់ក្រឡាគ្នាយ៉ាងស្វិតស្វាញបំផុត។ អ្នកស្លាប់ច្រើនមិនមែនដោយសារខ្វះអុកស៊ីសែនទេ”។
គួរបញ្ជាក់ផងថា បន្ទាប់ពីមានការកើនឡើងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃ ទន្ទឹមពេលតាមបណ្ដាប្រទេសមួយចំនួនដូចជាប្រទេសឥណ្ឌាជាដើមនោះបានជួបបញ្ហាខ្វះអុកស៊ីសែននេះ ទើបថ្មីៗនេះមានការលើកឡើង និងតាមរយៈការបង្ហោះតាមបណ្ដាញសង្គមថា ដោយសារមានកង្វះអុកស៊ីសែន ជាហេតុធ្វើឱ្យចំនួនអ្នកជំងឺកូវីដ-១៩នៅកម្ពុជាមានអត្រាស្លាប់កើនឡើង៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


