ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ត្រៀមខ្លួន ប្រឈមមុខនឹងស្ថានភាពកូវីដ អាក្រក់បំផុត
លោក Luhut Pandjaitan រដ្ឋមន្រ្តីសម្របសម្រួលឥណ្ឌូណេស៊ីបាននិយាយថា ករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌូណេស៊ី អាចកើនឡើងដល់ ៤០,០០០ ករណីក្នុងមួយថ្ងៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងប្រធានទីភ្នាក់ងារគ្រោះមហន្តរាយ, លោក Pandjaitan បាននិយាយថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចហើយសម្រាប់ស្ថានភាពអាក្រក់បំផុត ដែលក្នុងនោះ ករណីឆ្លងនឹងឈានដល់ ៤០,០០០ ករណី។
លោកនិយាយថា “ចំនួននេះអាចបន្តកើនឡើង។ កាលពីម្សិលមិញ យើងមានចំនួន ២៩,០០០ករណី វាអាចនឹងកើនដល់ ៤០,០០០ ករណីឬច្រើនជាងនេះនៅពេលក្រោយ”។

“ដូច្នេះ យើងបានរៀបចំរួចហើយ ដើម្បីប្រឈមមុខនឹងរាល់សេណារីយ៉ូ ទាក់ទងនឹងថ្នាំពេទ្យ អុកស៊ីសែននិងមន្ទីរពេទ្យ។ យើងត្រូវការជំនួយពីបរទេស យើងបានទាក់ទងជាមួយសិង្ហបុរី យើងបានទាក់ទងជាមួយចិន ហើយក៏បានទាក់ទងជាមួយប្រភពផ្សេងទៀតផងដែរ។ តាមពិតយើងបានធ្វើអ្វីៗគ្រប់ជ្រុងជ្រោយអស់ហើយ”។
ប្រទេសឥណ្ឌូណេស៊ី កំពុងតែដោះស្រាយជាមួយនឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ហើយបានកត់ត្រាជាង ២.៣លានករណីគិតត្រឹមព្រឹកថ្ងៃអង្គារ។ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦១,១៤០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូវីដកាន់តែ អាក្រក់ ឥណ្ឌូណេស៊ីប្រឈម កង្វះអុកស៊ីសែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


