Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដកាន់តែ​​អាក្រក់​​ ឥណ្ឌូណេស៊ីប្រឈម​កង្វះអុកស៊ីសែន

បានផុស

នៅ

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​​បាន​បញ្ជា​ដល់​អ្នក​ផលិតអុកស៊ីសែនផ្តល់​អាទិភាព​​ដល់​តម្រូវ​ការ​វេជ្ជសាស្ត្រ​នៅ​ពេលកូវីដ-១៩​កំពុង​កើន​ឡើង​​ដ៏​អាក្រក់​​ជំរុញ​ឲ្យ​​កង្វះ​អុកស៊ីសែននៅ​​​ទី​ក្រុង​ជា​ច្រើន។

​មន្ទីរ​ពេទ្យ​និយាយ​ថា ពួក​គេ​កំពុង​ជួប​ការ​លំបាកដែល​សមត្ថភាព​មាន​កម្រិត ខណៈ​​មាន​មន្ទីរ​ពេទ្យ​មួយ​បាន​​រាយការណ៍​ពី​ការ​ស្លាប់​​៦៣​នាក់​នៅ​ពេល​អ៊ុកស៊ីសែនខ្វះ​ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥឡូវ​នេះឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​កូវីដ-១៩​ជាង​​២៥០០០​នាក់​ជា​រៀង​រាល់​ថ្ងៃ។ ការ​ឆ្លង​រាត​ត្បាត​ដ៏​អាក្រក់​នេះ​បណ្តាល​មក​ពី​ការ​ធ្វើ​ដំណើរ​កើន​ឡើង​ និង​វីរុស​បំប្លែង​ខ្លួម Delta ដែលរាល​ដាល​ទូទាំង​ប្រទេស។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ផ្ទុះ​កូវីដអាក្រក់​ជាង​គេ​នៅ​​​អាស៊ាន​ជា​មួយ​នឹង​ករណី​ឆ្លង​សរុប​ប្រមាណ​២.៣​លាន​នាក់ និង​ករណី​មរណភាព​ជាង​៦០ ០០០​នាក់រហូត​ដល់​ពេល​នេះ។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​ជំនាញ​បាន​ព្រមាន​ថា តួលេខ​ពិត​ប្រាកដ​ខ្ពស់​ជាង​​​នេះ​​​ដោយ​សារការ​ធ្វើ​តេស្ត​មិន​គ្រប់​គ្រាន់​នៅ​ខាង​ក្រៅ​ទី​ក្រុង​ហ្សាការតា។

ការ​ដាក់​បំរាម​រឹត​ត្បិត​ត្រូវ​បាន​ប្រកាស​ដាក់​នៅ​កោះ​​ធំ​សំខាន់ស៊ូម៉ាត្រា និង​កោះ​ទេសចរណ៍ បាលី កាល​ពី​សប្តាហ៍​មុន។

ភាព​អាសន្ន​ដូច​ជា​សង្គ្រាម

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ សេវា​គ្រា​អាសន្ន និង​ផ្នែក​សង្គ្រោះ​បន្ទាន់​តាម​មន្ទីរ​ពេទ្យ​សាធារណៈ​នៅ​ទី​ក្រុង Bandung, Surakarta និង Pamekasan បាន​ឲ្យ​ដឹង​ថា ពួក​គាត់កំពុង​ជួប​ការ​លំបាកចំពោះ​អ្នក​ឆ្លង​ថ្មី​ដែល​ស្វែង​រក​ការ​ចូល​មន្ទីរ​ពេទ្យ​ ហើយ​អ្នក​ជំងឺ​ខ្លះ​ត្រូវ​ទៅ​រក​មន្ទីរ​ពេទ្យ​ផ្សេង។

មន្ទីរ​ពេទ្យ​ជា​ច្រើន​បាន​តម្លើង​តង់​នៅ​ខាង​ក្រៅ។ ស្ត្រី​ម្នាក់​ស្វែង​រក​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ម្តាយ​​​និយាយ​ថា ៖«វា​ជា​គ្រាអាសន្ន​ដូច​ជា​សង្គ្រាម»។ ម្តាយ​របស់​គាត់ត្រូវ​បាន​មន្ទីរ​ពេទ្យ​មួយ​មិន​ទទួល​ដោយ​សារ​គ្មាន​គ្រែ ដូច្នេះ​មាន​តែ​ចូល​​តង់​បណ្តោះ​អាសន្ន​។

មន្ត្រី​ក្រសួង​សុខាភិបាល​ អ្នក​ស្រី Siti Nadia Tarmizi និយាយ​ថា​ ពួក​គេ​បាន​ស្នើ​​ទៅ​ឧស្សាហកម្ម​​ហ្គាស​បង្កើន​ការ​ផលិត​​អ៊ុក​ស៊ីសែន​​សម្រាប់​វេជ្ជសាស្ត្រ និង​អំពាវ​នាវ​កុំ​ឲ្យ​ស្តុក​អ៊ុក​ស៊ីសែន​ទុក។

អ្នក​ស្រី​ថា ៖«យើង​សង្ឃឹម​​ប្រជា​ជន​ឈប់​ស្តុក​អ៊ុក​ស៊ីសែន​ទុក» និង​បន្ថែម​ថា កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​កង្វះ​អ៊ុក​ស៊ីសែន​កាន់​តែ​អាក្រក់។

មាត់​ជ្រោះ​មហន្តរាយ

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ រដ្ឋាភិបាល​បាន​និយាយ​ថា នៅ​ទី​ក្រុង​ហ្សាការតា ចំនួនពិធី​បុណ្យ​សព​កូវីដ-១៩​បាន​កើន​ឡើង​១០​ដង គិត​ចាប់​ពី​ដើម​ខែ​ឧសភា។​ ជា​មួយ​គ្នា​នេះ ចំនួន​ឆ្លង​ និង​ករណី​ស្លាប់​ក៏​កើន​ឡើង​ច្រើន​ក្នុង​ចំណោម​បុគ្គលិក​ពេទ្យជួរ​មុខ​ បើ​ទោះ​ជា​ពួក​គាត់​ចាក់​វ៉ាក់សាំង​រួច​រាល់​ក្តី។

សហព័ន្ធ​កាក​បាទ​ក្រហម និង​អឌ្ឍ​ចន្ទ​ក្រហម​អន្តរជាតិ​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ឥណ្ឌូណេស៊ី​បាន​កំពុង​ស្ថិត​នៅ​មាត់​ជ្រោះ​មហន្តរាយ​នៃ​កូវីដ-១៩៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម