ព័ត៌មានអន្ដរជាតិ
ជនជាតិអាមេរិក ស្ថិតក្នុងចំណោមមនុស្ស ៦នាក់ ដែលត្រូវឃុំខ្លួន ពាក់ព័ន្ធការធ្វើឃាតប្រធានាធិបតី ហៃទី
ជនជាតិអាមេរិកម្នាក់ ស្ថិតក្នុងចំណោមមនុស្សទាំង៦នាក់ ដែលត្រូវបានឃុំខ្លួន ពាក់ព័ន្ធការធ្វើឃាតប្រធានាធិបតី ហៃទី។
លោក Jovenel Moise អាយុ៥៣ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយទាហានស៊ីឈ្នួលនៅផ្ទះរបស់គាត់ ក្នុងទីក្រុង Port-au-Prince កាលពីថ្ងៃពុធ។

ក្រុមមន្រ្តីបាននិយាយថា ការវាយប្រហារនោះ ត្រូវបានធ្វើឡើងដោយក្រុមប្រដាប់អាវុធ ដែលមានការបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញ។
ជំទាវទី១ Martine Moise ក៏ត្រូវរបួសធ្ងន់ផងដែរ នៅក្នុងការវាយប្រហារនោះ ហើយត្រូវបានបញ្ជូនទៅទីក្រុងម៉ៃអាមី ដើម្បីព្យាបាល។

យោងតាមអាជ្ញាធរបានឲ្យដឹងថា ចាប់តាំងពីការធ្វើឃាតមក ជនសង្ស័យចំនួន៧នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារជាមួយប៉ូលិស។
មេប៉ូលិសលោក Leon Charles បាននិយាយថា ជនសង្ស័យ៦នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ហើយមន្រ្តីកំពុងតាមប្រមាញ់រកមេក្លោងនៅពីក្រោយប្រតិបត្តិការនេះ។

រដ្ឋមន្រ្តីក្រសួងរៀបចំការបោះឆ្នោតនិងទំនាក់ទំនងអន្តរក្រសួង លោក Mathias Pierre បានប្រាប់ទូរទស្សន៍ Sky News ថា ម្នាក់ក្នុងចំណោមជនសង្ស័យទាំង៦ ដែលត្រូវបានឃុំខ្លួនគឺជាជនជាតិអាមេរិកឈ្មោះ James Solages។ លោកក៏បានអះអាងផងដែរថា អ្នកទាំង៦ នោះ សុទ្ធតែជាជនបរទេស។
ស្របពេលជាមួយគ្នានោះដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនកំពុងឆ្លើយតបនឹងសំណើរបស់ប៉ូលិសជាតិហៃទី សម្រាប់ជំនួយស៊ើបអង្កេត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ រឿងរ៉ាវ ៥ យ៉ាងត្រូវដឹងអំពីការធ្វើឃាតប្រធានាធិបតីនៅ ហៃទី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


