ព័ត៌មានជាតិ
បិទខ្ទប់បន្ទាយនគរបាល ក្រោយមេបញ្ជាការ២រូប ឆ្លងកូវីដ-១៩
ខេត្តបាត់ដំបង៖ ទីតាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៩ ប្រចាំស្រុកកំរៀង ត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យចុះបិទខ្ទប់ជាបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញថា មេបញ្ជាការ និងមេបញ្ជាការរង២នាក់ ផ្ទុកជំងឺកូវីដ-១៩ និងមន្ត្រីជាង២០រូប ដែលជាប់ពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កនៅក្នុងបន្ទាយតែម្តង។

យោងតាមរបាយការណ៍របស់អាជ្ញាធរ និងក្រុមគ្រូពេទ្យបានបញ្ជាក់ថា ចាប់តាំងពីល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ ទីតាំងបន្ទាយរបស់វរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨១៩ ដែលស្ថិតនៅភូមិលំផាត់ ឃុំអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានបិទខ្ទប់រយ:ពេល១៤ថ្ងៃ ដោយតម្រូវអោយមន្ត្រីនគរបាលដែលពាក់ព័ន្ធជាង២០នាក់ ធ្វើចត្តាឡីស័កនៅក្នុងអង្គភាពតែម្តង ។
របាយការណ៍បានបន្តថា ដោយឡែកចំពោះលោក វរសេនីយ៍ឯក ម៉ង់ សុី ជាមេបញ្ជាការ និងលោក វរសេនីយ៍ត្រី សន វិទ្ធី ជាមេបញ្ជាការរង ដែលមានវិជ្ជមានកូវីដ-១៩ កំពុងដាក់អោយសម្រាកព្យាបាលនៅក្នុងមណ្ឌលសុខភាពត្រាង៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


