ព័ត៌មានជាតិ
នៅរាជធានីភ្នំពេញ មានវត្តអារាមចំនួន៥ កំពុងឆ្លងរីករាលដាលកូវីដ-១៩
ភ្នំពេញ៖ ករណីវត្តអារាមនៅរាជធានីភ្នំពេញកើតមានការឆ្លងរីករាលដាលកូវីដ-១៩ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើសុំមន្ទីរធម្មការ និងសាសនា ជំរុញឱ្យចៅអធិការវត្តមានវិធានការគ្រប់គ្រងវត្តឱ្យបានតឹងរឹង ដោយគោរពតាមវិធានការសុខាភិបាល។

លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា នៅរាជធានីភ្នំពេញមានវត្តចំនួន ៥ កើតមានករណីឆ្លងកូវីដ-១៩ មានជាអាទិ៍ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ វត្តមហាមន្ត្រី វត្តមេត្តាពោធិ៍វង្សជាដើម។ លោកប៉ា សុជាតិវង្ស ស្នើសុំមន្ទីរធម្មការ និងសាសនា ជំរុញឱ្យចៅអធិការវត្តមានវិធានការគ្រប់គ្រងវត្តឱ្យបានតឹងរឹង ដោយគោរពតាមវិធានការ សុខាភិបាល ជាពិសេស ត្រួតពិនិត្យការចេញចូល ការលក់ដូរក្នុងវត្តជាដើម។

លោកបន្តថា វិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវបានអប់រំផ្សព្វផ្សាយ យ៉ាងទូលំទូលាយ ប្រជាពលរដ្ឋភាគច្រើនបានជ្រួតជ្រាប និងយល់ដឹង។ ប៉ុន្តែវិធានការច្បាប់ទាក់ទង ដល់ការដាក់ទណ្ឌកម្មចំពោះបទល្មើស (ផាកពិន័យ ឬដាក់ពន្ធនាគារ) ដែលជាកត្តាជំរុញដល់ការ បង្ការទប់ស្កាត់ ការកាត់បន្ថយ និងការបំបាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ជាអាទិ៍ ៣ការពារ ៣កុំ ការធ្វើតេស្ត ការធ្វើចត្តាឡីស័ក ការចាក់វ៉ាក់សាំង ហាក់នៅមិនទាន់ចាប់អារម្មណ៍ខ្ពស់នៅឡើយ។ ហេតុនេះ សំណូមពរបង្កើនការអប់រំផ្សព្វផ្សាយវិធានការច្បាប់តាមរយៈមធ្យោបាយផ្សព្វផ្សាយផ្សេងៗ ឱ្យបានផុសផុល៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


