ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៥នាក់ និងមានអ្នកជាសះស្បើយ៥៥នាក់
រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៥នាក់បន្ថែមទៀត ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ គិតត្រឹមម៉ោង ៥:០០ នាទីរសៀលថ្ងៃទី ១១ខែកក្កដានេះ និងមានអ្នកជាសះស្បើយចំនួន ៥៥នាក់។
ក្រុមគ្រូពេទ្យបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ១៩ ខាងលើ ធ្លាប់បានប៉ះផ្ទាល់ជាមួយអ្នកវិជ្ជមាន ដែលក្រុមគ្រូពេទ្យរកឃើញកន្លងមក រហូតមកដល់ថ្ងៃទី១១កក្កដានេះ បានធ្វើតេស្តសំណាក រកឃើញវិជ្ជមានកូវីដ១៩ ចំនួន១៥នាក់។

រដ្ឋបាលខេត្តស្ទឹងត្រែងសង្ឃឹមយ៉ាងមុតមាំ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ ចូលរួមអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នាជាពិសេស គឺការពាក់ម៉ាស និងលាងសំអាតដៃនិងអាកុល ឬសាប៊ូជាប់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព។ គ្រូពេទ្យជំនាញបញ្ជាក់ថា:អ្នកជាសះស្បើយទាំង៥៥នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាលចត្តាឡីស័កថ្នាក់ខេត្ត និងត្រូវបន្ដធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯងរយៈពេល១៤ថ្ងៃ បន្ថែមទៀត។

គិតត្រឹមម៉ោង ៥:០០នាទីរសៀលថ្ងៃទី១១ខែកក្កដា ឆ្នាំ ២០២១ នេះ នៅក្នុងខេត្តស្ទឹងត្រែង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៤២០ នាក់ ព្យាបាលជាសះស្បើយ សរុបចំនួន១១២នាក់ ស្លាប់គ្មាន និងកំពុងសម្រាកព្យាបាល ៣០៨នាក់៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



