ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ចុះសំណេះសំណា និងបើកការចាក់វ៉ាក់សាំងកូវីដ ជូនពលរដ្ឋនៅស្រុកចំការលើ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅស្រុកចំការលើចាប់ពីអាយុ ១៨ ឆ្នាំឡើង ប្រមាណជាង ៤ម៉ឺននាក់ ដោយឥតគិតថ្លៃ។
ពិធីនេះប្រារព្ធឡើងនៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកចំការលើ ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួន។



គូសបញ្ជាក់ថា ក្នុងយុទ្ធនា កាការជំហាន ៣ នៃការផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ គឺបានប្រារព្ធធ្វើឡើងព្រមគ្នានៅតាមបណ្តាស្រុកចំនួន៤ផ្សេងទៀតរួមមាន៖ ស្រុកស្ទឹងត្រង់ ស្រុកកងមាស ស្រុកស្រីសន្ធរ និងស្រុកកោះសូទិន លើផែនការគ្រោងរបស់រដ្ឋរបាលខេត្តកំពង់ចាម ក្នុងជំហាន៣ នឹងធ្វើការចាក់ជូនដល់ប្រជាពលរដ្ឋប្រមាណជា៤០ម៉ឺននាក់៕


អត្ថបទ៖ ហុង ម៉េងហៀ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



