ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ដ៏សាហាវនៅអឺរ៉ុប អ្នកស្លាប់កើនដល់ជាង ១០០នាក់ ខណៈរាប់ពាន់នាក់បាត់ខ្លួន
មនុស្សយ៉ាងតិច១២០នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតបាត់ខ្លួននៅអឺរ៉ុបខាងលិច បន្ទាប់ពីជួបគ្រោះទឹកជំនន់អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យទឹកទន្លេឡើងផុតច្រាំង ហើយបំផ្លិចបំផ្លាញតំបន់នានា។
នៅប្រទេសអាល្លឺម៉ង់ដែលមានចំនួនអ្នកស្លាប់ដល់ទៅជាង១០០នាក់ លោកស្រីអធិការបតី Angela Merkel បានអំពាវនាវឲ្យមានការប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុ។
ទន្ទឹមនោះ មនុស្សយ៉ាងតិច ២០ នាក់បានស្លាប់នៅប្រទេសបែលហ្ស៊ិក។ ប្រទេសហូឡង់ លុចសំបួនិងស្វីសក៏រងផលប៉ះពាល់ដែរ។
មានកត្តាជាច្រើនរួមចំណែកដល់ទឹកជំនន់ដ៏សាហាវនេះ ប៉ុន្តែបរិយាកាសក្តៅដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង។
ប៉ូលិស ទាហាននិងបុគ្គលិកសេវាកម្មសង្គ្រោះបន្ទាន់ប្រមាណ ១៥,០០០ នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីជួយក្នុងការស្វែងរកនិងជួយសង្គ្រោះ។
ភូមិទាំងមូលៗត្រូវបានបំផ្លាញ ហើយមន្រ្តីនៅស្រុក Ahrweiler ភាគខាងលិចប្រទេសអាល្លឺម៉ង់ បាននិយាយថា មានមនុស្សរហូតដល់ទៅ ១,៣០០ នាក់កំពុងបាត់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទឹកជំនន់មរណៈនៅ អាល្លឺម៉ង់និងបែលហ្សិក សម្លាប់មនុស្សកើនដល់ជិត ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


