ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយវាយជនបរទេសគេចខ្លួនបាន៤ថ្ងៃ
ជនដៃដល់ម្នាក់ ក្រោយពីប្រើបំពង់ទីបវាយលើជនបរទេសបណ្តាលឲ្យរបួសធ្ងន់ហើយព្យាយាមគេចខ្លួនបាន៤ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនតែម្តង។
មន្ត្រីនគរបាលប៉ុស្តិ៍ស្រះចកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកដែកបំពង់ទីបវាយបណ្តាលអោយរបួស) បានកើតឡើងនៅចំណុចមុខផ្ទះលេខ៣ ផ្លូវបេតុង ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី។ ជនសង្ស័យត្រូវចាប់ខ្លួននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី។

សមត្ថកិច្ចបានបញ្ចាក់ថា ជនសង្ស័យមានឈ្មោះ ម៉ម វណ្ណៈ ហៅឆាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ KHANAL UDAY RAJ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិនេប៉ាល់ មុខរបរបុគ្គលិកក្រុមហ៊ុន ផារ៉ាដាយ មេគង្គ ស្នាក់នៅផ្ទះជួល២០ដេ ផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ(របួសក្បាលផ្នែកខាងស្តាំ)។
សមត្ថកិច្ចបានឲ្យដឹងថា នៅនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី ជនរងគ្រោះបានជិះកង់មកឈប់ហៅមិត្តភ័ក្ដិមុខផ្ទះលេខ៣ ផ្លូវបេតុង ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ស្រាប់តែជនសង្ស័យបានដើរមកដល់សួរទៅជនរងគ្រោះជាភាសាអង់គ្លេស ត្រូវការឲ្យខ្ញុំជួយទេ ជនរងគ្រោះបានឆ្លើយជាភាសាអង់គ្លេសតបមកវិញ ខ្ញុំមិនត្រូវការអ្នកឯងទេ ស្រាប់តែជនសង្ស័យខឹងបានទាញដែកបំពង់ទីបប៉ុនវាយទៅលើជនរងគ្រោះបីបួនបំពង់ទីបចំក្បាលបែកហូរឈាមរួចកាន់ដែកទីបគេចខ្លួនបាត់។

ក្រោយពីលាងរបួសរួច ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក។ បន្ទាប់ពីទទួលបានបណ្តឹងជនរងគ្រោះប៉ុស្តិ៍បានធ្វើការស្រាវជ្រាវរហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី ក៏ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចមុខវិហារចាម ផ្លូវបេតុង ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ។
ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ម៉ម វណ្ណៈ ហៅឆាង បានសារភាពថា ខ្លួនបានយកដែកបំពង់ទីបវាយលើជនរងគ្រោះបណ្តាលឲ្យបែកក្បាលហូរឈាមប្រាកដមែន ហើយដែកបំពង់ទីបនោះខ្លួនបានយកទៅបោះចោលមុនពេលគេចខ្លួន។
បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនិតិវិធី៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


