ព័ត៌មានជាតិ
តូចចិត្តប្រពន្ធមិនឲ្យហូបបាយ ដោយសាររកលុយមិនបាន ជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួន
បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូមកឈប់កណ្តាលស្ពានជ្រោយចង្វារ បម្រុងលោតទឹកសម្លាប់ខ្លួន តែត្រូវបានអ្នកដំណើរឃើញហេតុការណ៍មិនស្រួលក៏នាំគ្នាឈប់យានជំនិះចុះជួយចាប់ឃាត់ទាន់ពេល។
ហេតុការណ៍នេះបានបង្កភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារចាស់ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញបុរសចំណាស់រូបនោះបានជិះម៉ូតូម៉ាកស្មាស់ពណ៌ខ្មៅមួយគ្រឿងឡើងលើស្ពានជ្រោយចង្វារឆ្ពោះពីលិចទៅកើត លុះដល់ពាក់កណ្តាលស្ពានក៏ឈប់ម៉ូតូបម្រុងលោតទឹកសម្លាប់ខ្លួន ខណៈដែលឃើញដូច្នេះអ្នកដំណើរក៏បាននាំគ្នាចុះជួយសង្គ្រោះទាន់ពេល រួចប្រគល់ឲ្យសមត្ថកិច្ចគោលដៅស្ពានជ្រោយចង្វារខាងលិចនាំទៅធ្វើការសួរនាំផងដែរ។
បុរសចំណាស់រូបនោះហាក់ដូចជាស្រវឹងស្រឿងផងបានប្រាប់ថា គាត់មានឈ្មោះ គីម សំអឿន អាយុ៥៦ឆ្នាំ មុខរបរជាងផ្សារដែក ។

ហើយចំពោះមូលហេតុដែលគាត់មានបំណងសម្លាប់ខ្លួន ដោយសារតែគាត់មានវិបត្តិក្នុងគ្រួសារ តូចចិត្តនឹងប្រពន្ធមិនឲ្យបាយហូបព្រោះតែគាត់រកលុយមិនបាន គាត់ក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ តែសំណាងល្អត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេលវេលា ។
ក្រោយពីសួរនាំ សមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលនាំគាត់ទៅផ្ទះវិញហើយ៕
អត្ថបទ ៖ រស្មី

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


