ព័ត៌មានជាតិ
សម្តេចតេជោហ៊ុនសែន៖ នៅអង់គ្លេស អាមេរិក អ្នកចាក់វ៉ាក់សាំងពីរដង នៅតែមានអ្នកឆ្លង អ្នកស្លាប់
ប្រមុខរដ្ឋាភិបាលបានថ្លែងថា នៅប្រទេសអភិវឌ្ឍដូចជាអង់គ្លេស និងអាមេរិក អ្នកចាក់វ៉ាក់សាំងពីរដូសរួច ក៏នៅតែមានអ្នកឆ្លង និងអ្នកស្លាប់ដោយកូវីដ។ នេះជាសារបញ្ជាក់របស់សម្តេចតេជោហ៊ុន សែន ក្នុងឱកាសទទួលវ៉ាក់សាំងកូវីដជាជំនួយរបស់រដ្ឋាភិបាលកម្ពុជាកាលពីរាត្រីថ្ងៃ ២៣ កក្កដា ឆ្នាំ២០២១។

សម្តេចតេជោបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ “ប្រទេសអ្នកមានៗដែលអួតពីប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួននោះសុទ្ធតែមានអ្នកស្លាប់ និងអ្នកឆ្លងជាបន្តបន្ទាប់ មិនមានតែប្រទេសកម្ពុជានោះទេ”។ ប្រមុខរដ្ឋាភិបាលបានបន្តថា ទោះបីអ្នកចាក់វ៉ាក់សាំងរួច ឬមិនទាន់ចាក់វ៉ាក់សាំង មានតែវិធានការ ៣ កុំ ៣ ការពារ ជាវិធីដ៏ល្អបំផុតសម្រាប់ការពារអាយុជីវិតមនុស្សគ្រប់គ្នា។
បើតាមប្រមុខរដ្ឋាភិបាល គ្រោងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបាន ១០ លាននាក់ត្រឹមខែតុលានេះ និងបន្តបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យពីអាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំដែលមានប្រមាណជាង ២ លាននាក់។ សម្តេចតេជោបានថ្លែងថា ពេលនោះពលរដ្ឋប្រមាណ ១២ លាននាក់ស្មើ ៧៥%នៃចំនួនពលរដ្ឋសរុប នឹងទទួលបានការការពារពីជំងឺកូវីដ ១៩។
គិតត្រឹមល្ងាច ២៣ កក្កដា ឆ្នាំ ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋកម្ពុជាចាប់ពីអាយុ ១៨ ឆ្នាំ បានជាង ៦ លាន ៥ សែននាក់ ស្មើ ៦៣ ភាគរយធៀបប្រជាជនគោលដៅ ១០ លាននាក់ ដែលបានទទួលការចាក់វ៉ាក់សាំងរួច។
រដ្ឋាភិបាលប្រកាសបន្តបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យពីអាយុ ១២ ឆ្នាំដល់ ១៧ ឆ្នាំចាប់ពីថ្ងៃ ០១ សីហា ២០២១នេះតទៅ ដើម្បីបង្កើតភាពស៉ាំក្នុងសហគមន៍ ការពារសុខុមាលភាពប្រជាពលរដ្ឋ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


