ព័ត៌មានអន្ដរជាតិ
ឃើញស្ថានភាពបច្ចុប្បន្នធ្ងន់ធ្ងរទៅៗ គ្រូពេទ្យជំនាញព្យាករណ៍ថា កូវីដនៅ ថៃ នឹងបន្តរាលដាលមួយឆ្នាំ ឬច្រើនឆ្នាំទៀត
ដោយផ្អែកលើសកម្មភាពដែលរដ្ឋាភិបាល និងប្រជាជនថៃធ្វើនាពេលនេះ ប្រធានអគ្គនាយកដ្ឋានសេវាវេជ្ជសាស្រ្តថៃលោកវេជ្ជបណ្ឌិត Somsak Ankasil ព្យាករណ៍ថា ជំងឺកូវីដ ១៩ អាចបន្តច្រើនខែ ឬអូសបន្លាយមួយឆ្នាំទៀត ។
នៅក្នុងសារជាវីដេអូមួយលោកបាននិយាយថា កត្តាជាច្រើននឹងជះឥទ្ធិពលដល់អនាគតរបស់យើង និងអនាគតនៃជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងព្រំដែននៃប្រទេសថៃ ។ ប្រសិនបើដោះស្រាយបានល្អ លោកជឿជាក់ថា ជំងឺកូវីដ ១៩ អាចត្រូវបានគ្រប់គ្រងក្នុងរយៈពេលប្រហែល ៣ ខែ ឬអាចតិចជាង ១ ខែ ។
លោកបន្តថា ប៉ុន្តែប្រសិនបើដោះស្រាយមិនត្រឹមត្រូវ ឬមានបញ្ហា និងឧបសគ្គកាន់តែច្រើនកើតឡើងនោះ ជំងឺកូវីដ ១៩ អាចរាតត្បាតមួយឆ្នាំ ឬច្រើនឆ្នាំទៀត ។
លោក Somsak ក៏បានអំពាវនាវឲ្យមានសាមគ្គីភាព និងការគាំទ្រនៅក្នុងសារនោះផងដែរ ដោយលោកបាននិយាយថា ប្រជាជនមកពីគ្រប់វិស័យទាំងអស់ ត្រូវតែរួមគ្នាដើម្បីជម្នះឧបសគ្គរបស់ជំងឺកូវីដ ១៩ បន្ទាប់ពីយើងបានប្រឈមជាមួយវា មួយឆ្នាំកន្លះមកហើយ ។
លោកអគ្គនាយករូបនេះ ក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់សម្រាប់អ្នករស់នៅក្នុងប្រទេសថៃ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងប្តេជ្ញាចិត្តចំពោះសុវត្ថិភាព នៅពេលដែលជំងឺរាតត្បាតរាលដាលរយៈពេល ១៨ ខែហើយ ។
ទន្ទឹមនោះ លោកក៏បានអំពាវនាវឲ្យបន្តពាក់ម៉ាស គម្លាតសង្គម និងធ្វើតាមតម្រូវការ និងការរឹតបន្តឹងទាំងអស់ ដើម្បីសុវត្ថិភាពរបស់ប្រជាជនទូទៅ ។
ជាចុងក្រោយ លោកបានទទួលស្គាល់ថា ពលរដ្ឋដែលធ្លាប់តស៊ូរួមគ្នា និងទទួលយកការរឹតត្បិតកាលពីពេលកន្លងមកនោះ បានបាត់បង់ការអត់ធ្មត់ មានភាពអន្ទះអន្ទែង និងមិនសប្បាយចិត្ត ដោយសារតែស្ថានភាពកូវីដនៅប្រទេសថៃនាពេលនេះ កាន់តែអាក្រក់ទៅៗ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ ថៃ ដល់ដំណាក់កាលបែងចែកអុកស៊ីសែន រើសអ្នកជំងឺកូវីដណាត្រូវព្យាបាល និងទុកឲ្យស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


