ព័ត៌មានជាតិ
លោក សំ លាងទ្រី នាំយកសម្ភារៈជាច្រើនមុខ ជូនមណ្ឌលធ្វើចត្តាឡីស័ក វិទ្យាល័យសង្គមថ្មីជាលើកទី២
សម្ភារៈនិងបរិក្ខារ សម្រាប់ការពារជំងឺកូវីដ១៩ជាច្រើន ត្រូវបានលោក សំ លាងទ្រី ជូនទៅដល់មណ្ឌលចត្តាឡីស័ក វិទ្យាល័យសង្គមថ្មីជាលើកទី២ កាលពីថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២១

ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកសង្គមថ្មី លោក សំ លាងទ្រី កាលពីព្រឹកថ្ងៃទី២៦ កក្កដានេះ បាននាំយកសម្ភារៈបរិក្ខារជាច្រើនមុខរបស់ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ចាន់ នន់វិទ្យា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ ប្រគល់ជូនមណ្ឌលធ្វើចត្តាឡីស័កនៅវិទ្យាល័យសង្គមថ្មី ក្នុងស្រុកសង្គមថ្មី ជាលើកទី២ សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលនៅកម្ពុជានូវឡើយ។

សម្ភារបរិក្ខារ ដែលនាំទៅប្រគល់ជូននៅពេលនេះរួមមាន៖ ៥,០០០ម៉ាស, អាល់កុល ០៥កាន ទឹកបរិសុទ្ធវីតាល់ ៥០កេស។

លោក សំ លាងទ្រីនៅក្នុងឱកាសនោះបានថ្លែងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារនិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាល តែងបានគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តព្រះវិហារ។ លោកបន្តទៀតថា អំណោយទាំងនេះបានបញ្ជាក់ឲ្យឃើញពីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅក្នុងប្រទេសរបស់យើង។


គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ លោកសំ លាងទ្រី បាននាំយកអំណោយមកប្រគល់ជូនដល់មណ្ឌលធ្វើចត្តាឡីស័កនៅវិទ្យាល័សង្គមថ្មី ស្រុកសង្គមថ្មីនេះម្តងរួចហើយ ដែលអំណោយកាលណោះ រួមមាន ម៉ាស់ចំនួន៤០០០ម៉ាស អាល់កុលចំនួន៤កាន ទឹកបរិសុទ្ធចំនួន៥០កេស និងថ្នាំផ្ដាសាយចំនួន៥០ប្រអប់ និងឧបត្ថម្ភថវិកាចំនួន១លានរៀល៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


