ព័ត៌មានជាតិ
ពូជស្រូវជាង ៦ ពាន់តោន ត្រូវបានចែកជូនប្រជាពលរដ្ឋតាមគោលដៅ
គិតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ ពូជស្រូវចំនួន៦ ៥៧៨ តោន និងពូជបន្លែជាង៥៦ ម៉ឺនកញ្ចប់ត្រូវបានចែកជូនដល់កសិករ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមគោលដៅតាមរយ:គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ។
នេះបើយោងតាមការបញ្ជាក់ឲ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នាថ្ងៃទី២៣ ខែវិច្ឆិកា ក្នុងឱកាសអញ្ជើញចែកពូជស្រូវ ចំនួន៨៣ តោន ជូនប្រជាកសិករចំនួន៨៣០គ្រួសារ ដែលប្រារព្វធ្វើក្នុងបរិវេណ វត្តសង់ឃ្លាំង ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមរបាយការណ៍ក្រសួងកសិកម្ម បានឲ្យដឹងថា ពូជស្រូវដែលត្រូវបានចែកទៅដល់កសិកររងគ្រោះនៅក្នុងខេត្តនីមួយៗ រួមមានកសិករក្នុងខេត្តពោធិ៍សាត់ទទួលបានពូជស្រូវចំនួន ១,៨៦០ តោន,ខេត្តបន្ទាយមានជ័យ ចំនួន ១,១៤៦តោន,ខណៈខេត្តបាត់ដំបងទទួលបានពូជស្រូវចំនួន១,០៥៩តោន។ ចំណែកខេត្តកំពង់ធំ ទទួលបាន ៦៩៥ តោន,ព្រៃវែង ៣៧៦ តោន,កំពង់ចាម ៣២១តោន,ក្រចេះ ២៣៧តោន,កំពង់ឆ្នាំង១៧១តោន,ស្វាយរៀង១០២តោន,កំពត៩៦តោន,សៀមរាប៨០តោន,ត្បូងឃ្មុំ ៦៥តោន,កណ្ដាល៥៨តោន,តាកែវ៥៨តោន,ភ្នំពេញ៥២តោន,ព្រះវិហារ៣៥តោន,កំពង់ស្ពឺ ១១តោន,ប៉ៃលិន ៦តោន និងស្ទឹងត្រែង១តោន។

លោក វេង សាខុន មានប្រសាសន៍ឲ្យដឹងថា តាមរយៈការចុះវាយតម្លៃអំពីវឌ្ឍនភាពនៃការស្តារផលិតកម្មដំណាំស្រូវ ឡើងវិញ នៅតាមបណ្តាខេត្តគោលដៅជុំវិញបឹងទន្លេសាប ជាលទ្ធផលជាក់ស្តែងបង្ហាញឲ្យឃើញថា ទី១-ពូជស្រូវ ដែលបានយកទៅចែកជូនភាគច្រើនដំណុះគ្រាប់មាន អត្រាខ្ពស់ហើយស្រូវកំពុងដុះលូតលាស់បានល្អ ខ្លះកំពុងបូមទឹក បញ្ជូលស្រែ បាចជី និងបាញ់ថ្នាំការពារសត្វល្អិតចង្រៃ ។ទី២- ផ្ទៃដីខូចខាតជាង៥០ភាគរយ ត្រូវបាន ស្តារឡើងវិញរួចរាល់ បើទោះបីនៅតំបន់ខ្លះសកម្មភាពស្តារឡើងវិញមានការយឺតយ៉ាងដោយសារទឹកស្រកចុះយឺត ប៉ុន្តែដើម្បីជម្នះនូវបញ្ហានេះមានប្រជាកសិករ ខ្លះមិនរង់ចាំទឹកស្រកឡើយ ហើយបានបូមទឹកចេញពីស្រែដើម្បីងាយស្រួលព្រោះគ្រាប់ពូជ ហើយសង្ឃឹមថា ផ្ទៃដីខូចខាតនឹងត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗនេះ ។ ទី៣-នៅខេត្តឧត្តរមានជ័យ ប្រជាកសិករកំពុងតែសប្បាយនឹងប្រមូលផលស្រូវលក់ ប៉ុន្តែខ្លះក៏កំពុងប្រឈមនឹងបញ្ហាខ្វះម៉ាស៊ីនច្រូតប្រមូលផលស្រូវពីស្រែ ផងដែរ។

លោករដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានណែនាំឲ្យថ្នាក់ដឹកនាំក្រសួង ដែលមានមានតួនាទីទទួលបន្ទុកតាមបណ្តាខេត្ត ត្រូវបន្តចុះមកតាមការងារ អន្តរាគមន៍ស្តារផលិតកម្មកសិកម្មឡើងវិញឲ្យបានជាប់ជាប្រចាំដោយឡែកអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្រូវចាត់មន្ត្រីចុះតាម ដានលើការងារបច្ចេកទេស ជំងឺ និង សត្វល្អិត ។

សូមជម្រាបថា រាជធានី-ខេត្តចំនួន ២០ បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់កន្លងមក ក្នុងនោះមានពលរដ្ឋប្រមាណ ៦០ ម៉ឺននាក់ រងផលប៉ះពាល់,មនុស្ស៤៤ នាក់ បាត់បង់ជីវិត និងដំណាំកសិកម្មប្រមាណ ៣៨ ម៉ឺនហិកតាត្រូវបានជន់លិច ៕
អត្ថបទ ៖ ណារី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


