Connect with us

ព័ត៌មានជាតិ

បែកគ្នា៣ខែលឺគេខ្សឹបថា​ប្រពន្ធខ្លួនមានគេចូលស្ដី​ទាញ​កាំបិត​ប៉ងសម្លាប់ប្រពន្ធ

បានផុស

នៅ

ភ្លើងប្រច័ណ្ឌខ្លាំងបុរសម្នាក់ហ៊ានប៉ុនប៉ងសម្លាប់ប្រពន្ធគ្រាន់តែគេនិយាយថាប្រពន្ធមានគេជិតចូលស្តីដណ្តឹងសំណាងណាស់មិនបានសម្រេចអ្នកជិតខាងចូលទៅជួយទាន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥៖៣០ នាទី ថ្ងៃទី ២៧ ខែកក្កដា នៅភូមិកសិណ ឃុំថ្មពួក  ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជនសង្ស័យជាប្ដីឈ្មោះ សឿន ច័ន្ទវិឈុន អាយុ ៣១ ឆ្នាំ ចំណែកប្រពន្ធឈ្មោះ ឈ្លាន ផល្លា អាយុ ៣០ ឆ្នាំ រស់នៅភូមិកើតហេតុ។

នាយការិយាល័យនគរបាលកម្រិតស្រាល លោក ពេជ្រ ប៊ុនធឿន បានឱ្យដឹងថា បុរសជនសង្ស័យបានសារ​ភាពប្រាប់ដំណើរឿងថា ពួកគេទាំង២នាក់ជាប្តីប្រពន្ធនិងគ្នា រយៈពេលជាង ១០ ឆ្នាំមកហើយ និងមានកូនប្រុសស្រី ២ នាក់ ដោយសារតែមិនចុះសម្រុងនិងគ្នាបែកគ្នាក៏បានបែកគ្នា៣ខែកន្លងមកហើយ តែមិនបានលែងលះគ្នានោះទេ ដោយប្រពន្ធមានជំងឺរោគស្បូន ហើយមកដេកនៅផ្ទះឪពុកម្តាយរបស់គេ ចំណែកប្តីនៅផ្ទះឪពុកម្តាយរបស់ខ្លួន។

ដោយសារប្រពន្ធមានជំងឺរោគស្បូនប្រពន្ធបានឱ្យប្ដីយកប្រពន្ធមួយទៀត តែប្ដីមិនទាន់យក។

នៅថ្ងៃកើតហេតុខ្លួនបានផឹកស្រាស្រវឹង ហើយមានគេប្រាប់ថាប្រពន្ធរបស់ខ្លួនមានគេប្រុងស្តីដណ្តឹងហើយ ធ្វើឲ្យខ្លួនមានកំហឹង ក៏ជិះម៉ូតូកាន់កាំបិតប៉័ងតោប៉ុនប៉ងសម្លាប់ប្រពន្ធចោលពេលមកដល់ផ្ទះឃើញនាងកំពុងដេកលើអង្រឹងក្រោមផ្ទះ មិនបានសួរនាំអ្វីក៏ចាប់សក់ក្បាលគម្រាមសម្លាប់ចោលឲ្យកូនកំព្រា តែត្រូវបងប្អូន និងអ្នកជិតខាងឃើញក៏មកប្រតាយប្រតប់ចាប់ដកយកកាំបិតតាំងតោបានប្តីរបួសត្រង់ក្បាលពេលប្រតាយប្រតប់គ្នា។

លោកវរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន បានបញ្ជាក់ថាដោយផ្អែកលើចម្លើយសារភាព សាក្សីនៅកន្លែងកើតហេតុ និងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌកំរិតស្រាលបានកសាង
សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ ដោយៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម