ព័ត៌មានអន្ដរជាតិ
ក្តៅៗ កូរ៉េខាងត្បូង រកឃើញវីរុសបំប្លែងខ្លួនប្រភេទថ្មី ក្លាយពូជពី Delta
ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយនៅថ្ងៃអង្គារទី៣ ខែសីហានេះថា ប្រទេសកូរ៉េខាងត្បូង បានរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនប្រភេទថ្មី Delta Plus ចំនួន២ករណីជាលើកដំបូង ខណៈប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងកូវីដរលកទី៤។

Delta Plus គឺជាពូជរបស់វីរុសបំប្លែងខ្លួនឥណ្ឌា Delta ហើយមានកំឡាយសរសៃប្រូតេអ៊ីនឈ្មោះ K417N ដែលកំឡាយនេះ ក៏ត្រូវបានគេរកឃើញនៅក្នុងវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង Beta ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ ករណីវីរុស Delta Plus ត្រូវបានគេរកឃើញតិចតួចណាស់ ហើយប្រទេសដែលរាយការណ៍អំពីករណីវីរុសនេះមានដូចជា អង់គ្លេស ព័រទុយហ្គាល់ និងឥណ្ឌា។

KDCA បានប្រាប់រ៉យទ័រថា “ករណីដំបូងនៅកូរ៉េខាងត្បូង ត្រូវបានរកឃើញលើបុរសអាយុ ៤០ ឆ្នាំម្នាក់ ដែលមិនមានកំណត់ត្រាធ្វើដំណើរទៅបរទេសសោះ នាពេលថ្មីៗនេះ ខណៈករណីទី ២ ត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកទេសចរបរទេសម្នាក់”។
អ្នកវិទ្យាសាស្ត្រខ្លះនិយាយថា វីរុសបំប្លែងខ្លួន Delta Plus ប្រហែលជាអាចចម្លងសាហាវជាង Delta ទៅទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


