ព័ត៌មានជាតិ
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ចុះជួបសួរសុខទុក្ខពលករខ្មែរ៤៨នាក់ កំពុងជាប់នៅតាមព្រំដែនថៃ-កម្ពុជា
ក្រុមការងារស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ បានចុះជួបសួរសុខទុក្ខ បងប្អូនពលករខ្មែរចំនួន៤៨នាក់ ដែលបានធ្វើដំណើរពីខេត្តផ្សេងៗក្នុងប្រទេសថៃ ហើយចង់វិលទៅកម្ពុជាវិញ ហើយបច្ចុប្បន្នកំពុងជាប់នៅតាមព្រំដែនថៃ-កម្ពុជា ស្ថិតនៅស្រុកតាប្រាយ៉ា ខេតសាកែវ ទល់នឹងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នេះបើតាមការបញ្ជាក់ពីលោកកុយ គួង៥។

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបញ្ជាក់ នារសៀលថ្ងៃទី០៤ ខែសីហា នេះថាបងប្អូនពលករខ្មែរ ដែលកំពុងជាប់នៅតាមព្រំដែនថៃ-កម្ពុជានេះ ដោយសារខេត្តបន្ទាយមានជ័យ កំពុងស្ថិតក្រោមការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ហើយក្រុមការងារស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានសហការជាមួយជាអាជ្ញាធរពាក់ព័ន្ធ ទាំងកម្ពុជា-ថៃ នៃស្រុក-ខេត្តខាងលើ ដើម្បីដឹកជញ្ជូន និងរៀបចំកន្លែងស្នាក់នៅ ដែលមានសុវត្ថិភាពជូនពួកគាត់ នៅខាងទឹកដីថៃ ចំណុចច្រកព្រំដែនតាប្រាយ៉ា-បឹងត្រកួន។

បើតាមលោក កុយ គួង ក្នុងការចុះសួសុខទុក្ខនេះ មន្ត្រីនៃស្ថានអគ្គកុងស៊ុលក៏បាននាំយកនូវ ស្បៀងអាហារមួយចំនួន និងមួយចំនួនទៀតជារបស់សប្បុរសជនខ្មែរ និងថៃ ជូនពួកគាត់មានដូចជា អង្ករ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង មីកញ្ចប់ ទឹកសុទ្ធ ទឹកដោះគោ សំរាប់ទទួលទាន និងរួមជាមួយសំលៀកបំពាក់ ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ សំរាប់ប្រើប្រាស់ និងម៉ាស់ ទឹកអាកុលលាងដៃ សម្រាប់បង្ការ ការឆ្លងមេរោគកូវីដ-១៩ ព្រមទាំងតង់សំរាប់ធ្វើជំរក៕

អត្ថ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


