ព័ត៌មានជាតិ
ពលកររាប់ម៉ឺននាក់កកកុញតាមព្រំដែនថៃ ត្រៀមដឹកបញ្ជូនមកមណ្ឌលចត្តាឡីស័កតាមខេត្តក្រុងខាងក្នុងវិញ
ប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន តាមសារសំឡេងបានដាក់វិធានការជាបន្ទាន់ដល់អាជ្ញាធរខេត្តក្រុង ត្រូវរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។
ប្រមុខរដ្ឋាភិបាលក៏បានបញ្ជាដល់កងដឹកជញ្ជូនកងទ័ព ត្រៀមរថយន្តដឹកជញ្ជូនពលករដែលកំពុងកកកុញក្នុងទឹកដីថៃជាងមួយម៉ឺននាក់ ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័កតាមខេត្តក្រុងដែលបានរៀបចំ។

សម្ដេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ “ត្រូវរៀបចំអ្នកជំងឺដែលមានកម្រិតស្រាលតាមមណ្ឌលនានា បញ្ជូនទៅចត្តាឡីស័ក ព្យាបាលតាមផ្ទះ និងទុកទីតាំងសម្រាប់ពលករមកពីតាមព្រំដែន និងមកពីថៃ”។
តាមការរំពឹងទុក បន្ទាប់ពីការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃ ត្រូវបានបញ្ចប់ ពលករខ្មែរដែលនឹងវិលត្រឡប់មកពីប្រទេសថៃវិញ នឹងអាចមានការកើនឡើងក្នុងចំនួនដ៏ច្រើន ដែលអាចហួសពីសមត្ថភាព ទទួលយករបស់មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថែ និងបណ្តាខេត្តជាប់នឹងខេត្តជាប់ព្រំដែនកម្ពុជាថៃ ខណៈដែលមេរោគប្រភេទ Delta ក៏ត្រូវបានបន្តរកឃើញជាបន្តបន្ទាប់ នៅក្នុងចំនួនកាន់តែច្រើនឡើងនៅក្នុងសហគមន៍ ហើយមេរោគនេះកំពុងតែពង្រីកខ្លួនយ៉ាងលឿនទៅកាន់ តំបន់ផ្សេងទៀត ដែលរហូតមកដល់បច្ចុប្បន្ននេះ មានរាជធានីខេត្តចំនួន ១៧ ដែលមានវត្តមានមេរោគប្រភេទ Delta ក្នុងសហគមន៍។
សម្តេចតេជោបានបញ្ជាក់ថា ចំពោះអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ កម្រិតស្រាល ត្រូវបង្វែរការធ្វើចត្តាឡីស័កទៅធ្វើនៅតាមផ្ទះរៀងៗខ្លួនវិញ ដើម្បីទុកមណ្ឌលចត្តាឡីស័កទាំងនោះ អាចត្រៀមលក្ខណៈក្នុងការទទួលពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ ដែលភាគច្រើនជាករណីពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ ប្រភេទ Delta។
ប្រមុខរដ្ឋាភិបាល ក៏ណែនាំឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត ត្រូវផ្តល់ការគាំទ្រឱ្យបានពេញទំហឹង តាមគ្រប់មធ្យោបាយ ជាពិសេសផ្នែកសម្ភារនិងថវិកា ដើម្បីជួយដល់បណ្តារាជធានីខេត្ត ក្នុងការគ្រប់គ្រង និង ទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ សម្រាប់ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺ កូវីដ-១៩ ព្រមទាំងយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានការពាក់ព័ន្ធនឹងជំងឺ កូវីដ-១៩៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


