ព័ត៌មានជាតិ
ក្រសួងកសិកម្មបង្កាត់បានពូជស្រូវក្រអូបថ្មី មិនប្រកាន់រដូវ អាចឱ្យកសិករដាំដុះបានច្រើនដង
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គ្រោងបញ្ចេញនិងផ្សព្វផ្សាយពូជស្រឡាយស្រូវក្រអូបមិនប្រកាន់រដូវថ្មី ជូនកសិករប្រើប្រាស់នាពេលខាងមុខ ដែលអាចដាំដុះបានច្រើនដងសំដៅបង្កើនការនាំចេញឱ្យបានកាន់តែច្រើនថែមទៀត។
ក្រសួងកសិកម្មបានឱ្យដឹងថា បន្ទាប់ពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាហៅកាត់ថា CARDIបានអភិវឌ្ឍន៍ពូជស្រឡាយស្រូវក្រអូប មិនប្រកាន់រដូវសម្រេចបានលទ្ធផលជាបន្តបន្ទាប់មក នារដូវវស្សាឆ្នាំ២០២១នេះ វិទ្យាស្ថានCARDI និងសហនព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានជ្រើសរើសយកពូជស្រូវស្រឡាយក្រអូបមិនប្រកាន់រដូវចំនួន៣ ដាក់បញ្ចូលក្នុងពិសោធន៍បន្សាំពូជលើស្រែកសិករចំនួន ៤០ កន្លែងនៅក្នុងខេត្តព្រៃវែង។ ក្នុងនោះ ២៥ ពិសោធន៍អនុវត្តន៍ដោយCARDI និង ១៥ ពិសោធន៍ទៀតអនុវត្តន៍ដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។

ចំពោះទិន្នន័យដែលនឹងទទួលបានពីការធ្វើ ពិសោធន៍នេះ នឹងត្រូវធ្វើការវិភាគ មុននឹងបញ្ចេញ និងផ្សព្វផ្សាយ ពូជស្រូវស្រឡាយដែលល្អជាងគេជូនកសិករដើម្បីដាក់ឲ្យប្រើប្រាស់នាពេលខាងមុខ។
ក្រសួងកសិកម្មបានបញ្ជាក់ថា នៅប្រទេសកម្ពុជាពូជស្រូវក្រអូបប្រពៃណីស្ទើរតែទាំងអស់ អាចឲ្យកសិករធ្វើការដាំដុះបានតែម្តងគត់ក្នុងមួយឆ្នាំនៅរដូវវស្សា។ ដើម្បីឲ្យកសិករអាចបង្កើនការដាំដុះ ពូជស្រូវក្រអូបប្រណិតបានគ្រប់រដូវ ចាប់ពីអំឡុងឆ្នាំ ២០១៣មក វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នកសិកម្មកម្ពុជា បានស្រាវជ្រាវអភិវឌ្ឍន៍ស្រឡាយស្រូវក្រអូប តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួល (មេ) និងស្រឡាយ CNi9024 (បា) ដែលមានប្រភពមកពីប្រទេសចិន។
ដោយសារស្រូវក្រអូបបានដើរតួរយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មស្រូវអង្ករនៅក្នុងប្រទេសកម្ពុជា ទើបក្រសួងបានប្រឹងប្រែងធ្វើការអភិវឌ្ឍប្រភេទពូជស្រូវក្រអូបមិនប្រកាន់រដូវនេះ ដើម្បីជំរុញលើការបង្កបង្កើនផលរបស់កសិករសម្រាប់ បង្កើនផលិតកម្មស្រូវ ឲ្យមានកំណើនកាន់តែខ្លាំងឡើងថែមទៀត សំដៅជម្រុញការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារក្រៅប្រទេសឲ្យមានកំណើនបន្ថែមទៀត ខណៈអង្ករក្រអូបកម្ពុជាកំពុងតែមានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារអន្តរជាតិ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


