កូវីដ-១៩
រដ្ឋបាលខេត្ត បិទខ្ទប់ផ្សារចំនួន២ភូមិ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាច្រើននាក់
ស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានសម្រេចបិទខ្ទប់ផ្អាកការលក់ដូរផ្សារចំនួន ២ និងភូមិចំនួនមួយជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ២៣និង៥៩នាទីយប់ថ្ងៃទី១៣ ខែសីហាឆ្នាំ ២០២១នេះតទៅ ខណៈរកឃើញអាជីវករលក់ដូរក្នុងផ្សារសាមគ្គី និងភូមិមួយនៃស្រុកថាឡាបរិវ៉ាត់ រកឃើញអ្នកវិជ្ជមានកូវីដ១៩ជាច្រើននាក់។

ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថា ផ្សារដែលត្រូវបានបិទជាបណ្ដោះអាសន្ននោះ ទី១-ផ្សារសាមគ្គីស្ទឹងត្រែងស្ថិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ ក្រុងស្ទឹងត្រែង ទី២-ផ្សារគីឡូ ២ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ស្ទឹងត្រែង និងទី ៣ ភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ជាមួយការបិទខ្ទប់ទីតាំងទាំង៣ខាងលើ រដ្ឋបាលខេត្តស្ទឹងត្រែងក៏បានប្រកាសនៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០២១នេះថា បានរកឃើញអ្នកឆ្លងកូវីត១៩ចំនួន៥៧នាក់ថ្មីបន្ថែមទៀត នឹងមានអ្នកជាសះស្បើយចំនួន ០៦ នាក់ផងដែរ។

រដ្ឋបាលខេត្តបានបញ្ជាក់បន្ថែមថា ការបិទខ្ទប់មូលដ្ឋានភូមិសាស្ត្រទាំងបីកន្លែងខាងលើ ជាបណ្ដោះអាសន្ននោះ បន្ទាប់ពីរកឃើញអាជីវករលក់ដូរនិងប្រជាពលរដ្ឋជាច្រើននាក់បានឆ្លងជំងឺកូវីដ១៩ ហើយការបិទនេះក្នុងគោលបំណងដើម្បីប្រយុទ្ធនិងទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ធានាការការពារ បាននូវអាយុជីវិតប្រជាជន ឲ្យបានគង់វង្ស សុខភាពសាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម។

រដ្ឋបាលខេត្តស្ទឹងត្រែងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរក្នុងផ្សារ និងអ្នកភូមិ ដែលពាក់ព័ន្ធនិងបុគ្គលវិជ្ជមានកូវីដ១៩ ផ្ទាល់ ឬប្រយោល និងធ្លាប់ចេញចូលផ្ទះនិងទីតាំងដែលមានវិជ្ជមានកូវីត១៩ ត្រូវនាំគ្នាធ្វើចត្តាឡីស័កតាមផ្ទះក្នុងគ្រួសាររៀងៗខ្លួន ដោយមិនមានការពាក់ព័ន្ធជាមួយអ្នកដទៃដាច់ខាត។

ខេត្តស្ទឹងត្រែងគិតត្រឹមថ្ងៃទី១៣ខែសីហាឆ្នាំ២០២១នេះ មានអ្នកឆ្លងកូវីត១៩សរុបចំនួន៦១៨នាក់ ស្រី ២៩០នាក់ ប្រភេទ(Drlta)២នាក់ ជាសះស្បើយ ៤៧៥នាក់ ស្រី ២១៣នាក់កំពុងសម្រាកព្យាបាល ១៣៥ នាក់ស្រី ៧៥ នាក់ ស្លាប់៥នាក់៕
ដោយ ៖ ងិនលីម










-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ