ព័ត៌មានជាតិ
ជាប់ផ្សារអូឡាំពិក គ្រោងសង់ផ្សារទំនើបកម្ពស់ ៦ ជាន់ មានចំណតក្រោមដី
ភ្នំពេញ៖ អគារថ្មីដែលកំពុងសាងសង់ឡើងជាប់ខាងលិចអគារផ្សារអូឡាំពិក (អតីតចំណតរថយន្តរបស់ផ្សារអូឡាំពិក) មកដល់ពេលនេះសម្រេចបានលទ្ធផលជាច្រើនភាគរយហើយ។ បើតាមការអះអាងរបស់អាជ្ញាធរខណ្ឌបឹងកេងកង។
អគារនេះត្រូវបានសាងសង់ឡើងជាផ្សារទំនើប ដែលមានចំណតរថយន្តនៅពីខាងក្រោមអគារ និងនៅផ្នែកខាងលើជាច្រើនជាន់ទៀត នឹងត្រូវសាងសង់ឡើងជាកន្លែងលក់ដូរ។


មន្ត្រីរដ្ឋបាលខណ្ឌបឹងកេងកងបានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ខែសីហានេះថា អគារដែលបាននឹងកំពុងសាងសង់ជាប់នឹងអគារផ្សារអូឡាំពិក បានសាងសង់ឡើងយូរពេលណាស់ដែរហើយ ប្រហែលជិត២ឆ្នាំ។
អគារនេះនឹងធ្វើការសាងសង់ឡើងជាផ្សារទំនើប ដែលមានចំណតរថយន្តនៅខាងក្រោម នឹងមានការលក់ដូរនៅអគារជាច្រើនជាន់ផ្នែកខាងលើ ដែលមានកំពស់ប្រមាណជា៦ទៅ៧ជាន់។
សំណង់អគារមួយនេះ ជារបស់ក្រុមហ៊ុនឯកជនថៃប៊ុនរ៉ុង ដែលជាក្រុមហ៊ុនសាងសង់ផ្សារអូឡាំពិកនេះតែម្តង ។
លោកធឹម សំអានអភិបាលនៃគណៈអភិបាលខាងបឹងកេងកងក៏បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ សីហានេះដែរថា សំណង់អគារខាងលើជាសំណង់ដែលត្រូវសាងសង់ជាផ្សារដោយក្រុមហ៊ុនឯកជន៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


