ព័ត៌មានអន្ដរជាតិ
តាលីបង់ ៖ ជ័យជម្នះលើ អាហ្វហ្គានីស្ថាន គឺជាជោគជ័យមិនអាចប្រៀបផ្ទឹមបាន និងត្រៀមបង្កើតរដ្ឋឥស្លាមថ្មី
មន្រ្តីជាន់ខ្ពស់បំផុតម្នាក់របស់ក្រុមតាលីបង់ កាលពីថ្ងៃអាទិត្យបានប្រកាសថា ជ័យជម្នះយ៉ាងឆាប់រហ័សរបស់ចលនានេះទៅលើរដ្ឋាភិបាលអាហ្វហ្គានីស្ថាន គឺជាជោគជ័យមិនអាចប្រៀបផ្ទឹមបាន ហើយការសាកល្បងគ្រប់គ្រងប្រទេសមានប្រសិទ្ធភាពប៉ុណ្ណា នឹងចាប់ផ្តើមនៅពេលនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូខ្លីមួយ លោក Abdul Ghani Baradar ប្រធានការិយាល័យនយោបាយរបស់ក្រុមតាលីបង់បាននិយាយថា ជ័យជម្នះដែលបានគ្រប់គ្រងទីក្រុងធំៗទាំងអស់របស់ប្រទេសនេះ ហើយធ្លាក់ចូលកណ្ដាប់ដៃរបស់ក្រុមតាលីបង់ក្នុងរយៈពេលមួយសប្តាហ៍ គឺលឿនរហ័សដោយមិននឹកស្មានដល់ និងគ្មានការប្រកួតប្រជែងនៅលើពិភពលោកឡើយ ។
ក្រុមតាលីបង់បានវិលត្រឡប់មកកាន់អំណាចវិញក្នុងទីក្រុងកាប៊ុលនៅថ្ងៃចន្ទនេះ បន្ទាប់ពីការវាយលុកយ៉ាងឆាប់រហ័សផ្នែកយោធានៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ខណៈកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកបានចាកចេញ ហើយបណ្តាប្រទេសលោកខាងលិចបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួន និងពលរដ្ឋដទៃទៀតចេញពីរដ្ឋធានី ។

ទន្ទឹមនោះ លោក Muhammad Naeem អ្នកនាំពាក្យការិយាល័យនយោបាយរបស់តាលីបង់បាននិយាយថា សង្រ្គាមបានបញ្ចប់ហើយ ហើយប្រជាជនអាហ្វហ្គានីស្ថាននឹងដឹងថា រដ្ឋាភិបាលថ្មីនឹងមានទម្រង់បែបណា ។
លោកបានសង្កត់ធ្ងន់កាលពីល្ងាចថ្ងៃអាទិត្យថា គ្មានគ្រោះថ្នាក់ដល់ស្ថានទូត បេសកកម្មការទូត និងជនបរទេសនៅទីក្រុងកាប៊ុលឡើយ ដោយសន្យាថា ក្រុមតាលីបង់នឹងរក្សាសន្តិសុខនៅទូទាំងប្រទេស ។

លោក Naeem បានប្រាប់ទូរទស្សន៍ Al Jazeera ថា កងកម្លាំងរបស់ចលនាតាលីបង់មានភារកិច្ចរក្សាសន្តិសុខនៅក្នុងទីក្រុងកាប៊ុល និងទីក្រុងដទៃទៀតនៅក្នុងប្រទេស ហើយបានអំពាវនាវឲ្យមានទំនាក់ទំនងដោយសន្តិវិធីជាមួយសហគមន៍អន្តរជាតិ ។
បើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យបានប្រកាសពីការកាន់កាប់វិមានប្រធានាធិបតីនៅទីក្រុងកាប៊ុល ហើយនឹងប្រកាសពីការបង្កើត “រដ្ឋឥស្លាមអាហ្វហ្គានីស្ថាន” ក្នុងពេលឆាប់ៗនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ អតីតទីប្រឹក្សា៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន ធ្វើរឿងដ៏អាម៉ាស់ រត់ចេញពីប្រទេស ទុកប្រជាជនចោល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


