កីឡា
ខ្លាញីឥណ្ឌាធ្លាប់ឈ្នះ នៅ ស្រីពៅ Ritu ចូលប្រកួតខ្សែក្រវាត់ Grand Prix ជាថ្មី
ព្រឹត្តិការណ៍ប្រកួតមួយរាត្រីដែលប្រជុំដោយជើងខ្លាំងនារីសុទ្ធ ONE: EMPOWER នៅថ្ងៃសុក្រ ទី៣ ខែកញ្ញាខាងមុខនេះ បានបង្ហាញសមាសភាពគូប្រកួតជាផ្លូវការហើយ បន្ទាប់ពីមានការពន្យាពេល និងផ្លាស់ប្តូរតិចតួច។

កីឡាការិនីប្រដាល់គុនចម្រុះឥណ្ឌារហស្សនាម «ខ្លាញីឥណ្ឌា» Ritu Phogat ត្រូវបានប្រកាសចូលរួមប្រកួតខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Grand Prix ជាថ្មី។
កាលពីប៉ុន្មានខែមុន កីឡាការិនីចំបាប់ជម្រើសជាតិឥណ្ឌាមិនមានឈ្មោះចូលរួមប្រកួតក្នុងខ្សែក្រវាត់នេះទេ ប៉ុន្តែបន្ទាប់ពីនាងបានប្រកួតចុងក្រោយឈ្នះកីឡាការិនីចិន Lin Heqin ដើម្បីបើកផ្លូវឲ្យនាងចូលរួមព្រឹត្តិការណ៍ធំដែលនាងចង់តាំងពីដំបូងមក។
សម្រាប់ការប្រកួតជុំដំបូងនៃ៨នាក់ចុងក្រោយ Ritu Phogat ត្រូវជំនួសកីឡាការិនី Grace Cleveland ដើម្បីជួបកីឡាការិនីចិន Meng Bo ជាដៃគូចាស់របស់នាងដែលត្រូវបានប្រកាសកាលពីដើមឆ្នាំនេះ។
ថ្វីបើកីឡាការិនី Cleveland មិនមានឈ្មោះក្នុងចំណោមបេក្ខនារី៨រូប ប៉ុន្តែនាងក៏មានឈ្មោះប្រកួតក្នុងព្រឹត្តិការណ៍ ONE: EMPOWER នេះដែរ។ រវាងនាង និងដៃគូ អ្នកដែលឈ្នះនឹងទទួលបានកៅអីបម្រុងសម្រាប់ជំនួស ប្រសិនបើបេក្ខនារីណាម្នាក់របួស ឬដកខ្លួនដោយហេតុចៃដន្យណាមួយពីព្រឹត្តិការណ៍ World Grand Prix។
រហូតដល់ពេលនេះ កីឡាការិនីថៃ-អាមេរិក Cleveland នៅមិនទាន់ដឹងនរណាជាដៃគូរបស់ខ្លួនឡើយដោយត្រូវរង់ចាំអ្នកឈ្នះរវាងកីឡាការិនីវៀតណាម-អាមេរិក Bi Nguyen និងកីឡាការិនី Jenelyn Olsim នៅព្រឹត្តិការណ៍ ONE: BATTLEGROUND III ថ្ងៃសុក្រទី២៧ ខែសីហាខាងមុខនេះ។
ជាមួយគ្នានេះ អតីតអ្នកប្រជែងខ្សែក្រវាត់ពិភពលោកពីរដងកីឡាការិនីជប៉ុន Mei Yamaguchi នឹងប្រកួតជាមួយកីឡាការិនីប្រេស៊ីល Julie Mezabarba សម្រាប់កៅអីបម្រុងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ កីឡាការិនីហ្វីលីពីន-អាមេរិកពូកែកណ្តាប់ដៃ Jackie Buntan វិលមកកាន់សង្វៀនទៀតហើយដើម្បីស្វែងរកជ័យជម្នះជាលើកទី៣លើឆាកប្រដាល់ពិភពលោកដោយត្រូវជួបនឹងកីឡាការិនីអាហ្សង់ទីន Daniela Lopez។
ខាងក្រោមជាសមាសភាពគូប្រកួតនៅ ONE: EMPOWER
- ជើងឯក Xiong Jing Nan vs. Michelle Nicolini (ដណ្តើមខ្សែក្រវាត់ពិភពលោក ONE Women’s Strawweight)
- Denice Zamboanga vs. Seo Hee Ham (ប្រកួត Atomweight World Grand Prix វគ្គ១/៤)
- Alyona Rassohyna vs. Stamp Fairtex (ប្រកួត Atomweight World Grand Prix វគ្គ១/៤)
- Meng Bo vs. Ritu Phogat (ប្រកួត Atomweight World Grand Prix វគ្គ១/៤)
- Itsuki Hirata vs. Alyse Anderson (ប្រកួត Atomweight World Grand Prix វគ្គ១/៤)
- Anissa Meksen vs. Cristina Morales (ប្រកួតឃីកបុកសីង)
- Jackie Buntan vs. Daniela Lopez (មួយថៃ)
- Mei Yamaguchi vs. Julie Mezabarba (ប្រកួតបម្រុង Atomweight World Grand Prix)
- Grace Cleveland vs. Bi Nguyen/Jenelyn Olsim (ប្រកួតបម្រុង Atomweight World Grand Prix)

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


