ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ប្តឹងទារសំណង ៦,៧ពាន់លានវុនពី Facebook ពាក់ព័ន្ធចែករំលែកព័ត៌មានអ្នកប្រើប្រាស់
កូរ៉េខាងត្បួង កាលពីថ្ងៃពុធ បានសម្រេចប្តឹងទាមទារសំណងពីក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook Inc ជាទឹកប្រាក់សរុប ៦,៧ពាន់លានវុន ស្មើប្រមាណជាង ៦លានដុល្លារអាមេរិក ពាក់ព័ន្ធករណីផ្តល់ព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ខ្លួនទៅកាន់បណ្តាញប្រតិបត្តិការផ្សេងទៀត ដោយមិនមានការអនុញ្ញាត។

គណៈកម្មាធិការការពារព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋកូរ៉េខាងត្បូង បានបើកការស៊ើបអង្កេតករណីបញ្ចេញព័ត៌មានអ្នកប្រើប្រាស់ Facebook ដោយគ្មានការអនុញ្ញាតចាប់តាំងពីខែសីហាមកម៉្លេះ ដោយក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញ ពួកគេបញ្ជាក់រកឃើញភស្តុតាងពាក់ព័ន្ធព័ត៌មានផ្ទាល់ខ្លួនអ្នកប្រើប្រាស់ Facebook ៣,៣លាននាក់ ក្នុងចំណោមអ្នកប្រើប្រាស់សរុប ១៨លាននាក់ ត្រូវបានគេផ្តល់ទៅកាន់ក្រុមហ៊ុនប្រតិបត្តិការផ្សេងទៀត ដោយមិនមានការអនុញ្ញាតពីម្ចាស់គណនី ចាប់តាំងពីខែឧសភា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់ពីភ្នាក់ងារព័ត៌មាន Reuters។
យោងតាមខ្លឹមសារសរសេរដោយភ្នាក់ងារ Reuters នៅពេលអ្នកប្រើប្រាស់ Facebook ណាម្នាក់ប្រើកម្មវិធីប្រតិបត្តិការផ្សេងទៀតដោយចូលទៅតាម Facebook នោះព័ត៌មានពាក់ព័ន្ធនិងមិត្តភ័ក្តិរបស់គេ នឹងត្រូវផ្តល់ទៅកាន់ក្រុមហ៊ុនប្រតិបត្តិការនោះ ដោយមិនដឹងខ្លួន។
គណៈកម្មាធិការនៅកូរ៉េ និយាយថា ខ្លួននឹងប្តឹងក្រុមហ៊ុន Facebook នៅអៀរឡង់ Facebook Ireland Ltd ដើម្បីទទួលខុសត្រូវប្រាក់ជំងឺចិត្ត ខណៈអ្នកច្បាប់របស់ប្រទេសកូរ៉េ ក៏កំពុងដាក់ពាក្យបណ្តឹងឧក្រិដ្ឋកម្មប្រឆាំង Facebook Ireland Ltd ដូចគ្នា។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ Facebook កំពុងរងសម្ពាធខ្លាំងពីបណ្តារដ្ឋាភិបាលប្រទេសជាច្រើន ដែលកំពុងប្តឹងបណ្តាញសង្គមយក្សមួយនេះ ខណៈករណីភាគច្រើន គឺពាក់ព័ន្ធការចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដោយមិនមានការអនុញ្ញាត៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ