ព័ត៌មានជាតិ
អ្នកធ្វើដំណើរ សូមប្រុងប្រយ័ត្នជួបគ្រោះថ្នាក់ នៅកំណាត់ផ្លូវជាតិលេខ២ ដែលកំពុងជួសជុល
អាជ្ញាធរសង្កាត់ចាក់អង្រែលើ បាននិយាយថា សូមអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ២ ហួសរោងចក្រអគ្គិសនី មេត្តាប្រុងប្រយ័ត្ន ខ្លាចជួបគ្រោះថ្នាក់ ខណៈផ្លូវនេះកំពុងជួសជុល។

យោងតាមប្រភពពី លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បាននិយាយថា ផ្លូវដែលកំពុងជួសជុលនេះ ស្ថិតនៅមុខច្រកចូលដេប៉ូខ្សាច់ តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បន្ថែមពីនោះ នៅចំណុចមុខដេប៉ូខ្សាច់នេះ គឺត្រូវរងការខូចខាត ហើយខ្លាចក្រែងអ្នកបើកបរម៉ូតូជិះធ្លាក់ ងាយនឹងគ្រោះថ្នាក់ ទើបអាជ្ញាធរ សហការជាមួយម្ចាស់ដេប៉ូខ្សាច់ ធ្វើការជួសជុលតែម្ដង។
ដូច្នេះហើយ ទើបអាជ្ញាធរ សូមជូនដំណឹងដល់អ្នកធ្វើដំណើ មេត្តាប្រុងប្រយ័ត្ន ព្រោះជាការដ្ឋានកំពុងជួសជុល។
អ្នកធ្វើដំណើរ បាននិយាយថា មុនពេលមិនទាន់ជួសជុល គឺអ្នកបើកបរម៉ូតូច្រើនជួបគ្រោះថ្នាក់ ខណៈជិះគេចជង្ហុកនៅមុខដេប៉ូខ្សាច់នេះ។ បើសិនជាជួសជុលរួច នឹងមិនបារម្ភខ្លាចគ្រោះថ្នាក់ទៀតឡើយ៕
អត្ថបទ ៖ នរា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


