ព័ត៌មានជាតិ
ក្រសួងកសិកម្ម អំពាវនាវឲ្យវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ចូលរួមជំរុញការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារបរទេស
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃនេះបានធ្វើការអំពាវនាវឲ្យវិស័យឯកជន សហគមន៍កសិកម្ម និងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួង ក្នុងការជំរុញ ការនាំចេញផលិតផលផ្លែមៀនស្រស់ទៅកាន់ទីផ្សារបរទេស តាមរយៈការពិនិត្យលទ្ធភាព ធ្វើការវិនិយោគ និងការសាងសង់ នូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដែលមានស្រាប់ឱ្យបានទាន់ពេលវេលា និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្រូបយកផលិត ផលមកធ្វើការកែច្នៃសម្រាប់នាំចេញ ឱ្យបានភ្លាមៗ នៅក្រោយពេលមានការឯកភាព ជាមួយប្រទេសនាំចូល។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងកសិកម្មបានបញ្ជាក់ ថា ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់កម្រិតកំណត់ ឬជាប់របាំងភូតគាមអនាម័យ ដែលតម្រូវឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យ នៃប្រទេសនាំចូលជាមុន តាមរយៈការស្នើសុំវាយតម្លៃហានិភ័យ សមាសភាពចង្រៃពាក់ព័ន្ធនឹងការនាំចូលផ្លែមៀន ប៉ៃលិននេះ។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្មនិងក្រសួងការបរទេស បាននិងកំពុងសហការ ស្នើសុំសមត្ថកិច្ចពាក់ព័ន្ធ នៃប្រទេសចិន និងប្រទេសថៃ ដើម្បីពន្លឿននីតិវិធីពាក់ព័ន្ធ នឹងការចរចា ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនា ម័យនេះ។
បើតាមក្រសួងកសិកម្ម នៅក្នុងបរិការណ៍នេះ ការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តពាក់ព័ន្ធ នឹងការលាង សម្អាត រម្ងាប់សមាសភាពចង និងការវេចខ្ចប់ ដើម្បីធានាអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនា ម័យ ដែលបានឯកភាពគ្នា គឺជាការងារបច្ចេកទេសដ៏សំខាន់មួយសម្រាប់កំណត់នូវភាពជោគជ័យ ទាំងក្នុងដំណាក់កាលចរចា ដែលរួមមានផងដែរ នូវការចុះមកពិនិត្យ និងវាយតម្លៃផ្ទាល់នៅក្នុងប្រទេសកម្ពុជា និងដំណាក់កាល នៃការនាំចេញជាក់ស្តែង។

ក្នុងន័យនេះ ក្រសួងកសិកម្ម “សូមធ្វើការអំពាវនាវចំពោះ អ្នកឧកញ៉ា ឧកញ៉ា លោក លោកសី វិស័យឯកជន សហគមន៍កសិកម្ម និងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួង ក្នុងការជំរុញ ការនាំចេញផលិត ផលផ្លែមៀនស្រស់ទៅកាន់ទីផ្សារបរទេស ដោយពិនិត្យលទ្ធភាព ធ្វើការវិនិយោគក្នុងការសាងសង់ នូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ឱ្យបានទាន់ពេលវេលា និងមានសមត្ថភាព គ្រប់គ្រាន់ ក្នុងការស្រូបយកផលិតផលមកធ្វើការកែច្នៃនាំចេញ ឱ្យបានជាអតិបរមាភ្លាមៗ នៅក្រោយពេលមានការឯកភាព ជាមួយប្រទេសនាំចូលលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ”។
ក្រសួងបានបញ្ជាក់ដែរថា ដើម្បីលើកកម្ពស់ផលិតភាព និងពាណិជ្ជូបនីយកម្មផលិតផលកសិកម្មកម្ពុជា អ្នកដែលមានបំណងវិនិយោគ លើការនាំចេញផលិតផលផ្លែមៀនស្រស់ ធ្វើការទំនាក់ទំនងជាមួយអគ្គនាយកដ្ឋានកសិកម្ម ដែលជាសេនាធិការ បច្ចេកទេសរបស់ក្រសួងដើម្បីទទួលបានការណែនាំផ្នែកបច្ចេកទេសពាក់ព័ន្ធ ឱ្យបានគ្រប់ជ្រុងជ្រោយ៕ ដោយ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


