ព័ត៌មានអន្ដរជាតិ
៦០ ឆ្នាំខាងមុខ នឹងមានជំងឺរាតត្បាតមួយទៀត វាយលុកពិភពលោក ដូចកូវីដ
អ្នកវិទ្យាសាស្ត្របានព្រមានអំពីជំងឺរាតត្បាតថ្មីមួយ ប្រហែលនឹងកូវីដ-១៩ដែរ ដែលវាទំនងជាវាយលុកពិភពលោកក្នុងរយៈពេល ៦០ ឆ្នាំខាងមុខ។

យោងតាមអ្នកជំនាញមកពីសាកលវិទ្យាល័យ Padua ប្រទេសអ៊ីតាលីដែលជាអ្នកសិក្សាពីការរីករាលដាលនៃជំងឺនៅជុំវិញពិភពលោកក្នុងរយៈពេល ៤០០ ឆ្នាំកន្លងមកនេះ ពួកគេបានព្យាករណ៍ថា នៅអំឡុងឆ្នាំ ២០៨០ ពិភពលោកនឹងជួបហានិភ័យប្រហាក់ប្រហែលនឹងវិបត្តិនៃរោគរាតត្បាតនាពេលបច្ចុប្បន្ន។
ដោយឡែក ក្រុមអ្នកស្រាវជ្រាវអាមេរិកបានរកឃើញថា លទ្ធភាពនៃការរាតត្បាតនាអនាគតអាចមានផលប៉ះពាល់ស្រដៀងគ្នានឹងជំងឺកូវីដ-១៩ អ៊ីចឹងដែរ។ នេះមានន័យថា អ្នកដែលកើតក្នុងឆ្នាំ ២០០០ នឹងមានឱកាសប្រមាណ ៣៨ភាគរយក្នុងការប្រឈមនឹងវិបត្តិនោះ។

អ្នកវិទ្យាសាស្ត្រមិនច្បាស់ពីមូលហេតុនៅពីក្រោយការកើនឡើងនៃហានិភ័យនោះទេ ប៉ុន្តែពួកគេនិយាយថា វាទំនងជាដោយសារកំណើនប្រជាជន ការផ្លាស់ប្តូរប្រព័ន្ធរបបអាហារ ការរិចរិលបរិស្ថាន និងទំនាក់ទំនងជិតស្និទ្ធរវាងមនុស្សនិងសត្វដែលមានជំងឺ។
ក្រោយចេញសេចក្ដីព្រមាន ក្រុមអ្នកស្រាវជ្រាវបានក្រើនរំឭកថា ការយល់ដឹងអំពីជំងឺរាតត្បាតក្នុងពេលអនាគត មិនមែនជារឿងគួរព្រងើយកន្តើយឡើយ ព្រោះវានឹងជួយឱ្យគ្រប់គ្នាបង្កើនការពារ និងគ្រប់គ្រងហានិភ័យដែលត្រៀមនឹងលេចឡើង។
ការរកឃើញនេះ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Proceedings of the National Academy of Sciences៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ នៅអាមេរិក ការគាំទ្រកូនឲ្យចាក់វ៉ាក់សាំង គឺជាអាវក្រោះសុវត្ថិភាព ការពារក្មេងៗ ពេលទៅសាលារៀន
ចុចអាន៖ អ្នកវិទ្យាសាស្ត្រថា កូវីដ-១៩នឹងមិនបាត់ទៅណាទេ ហើយគ្រប់គ្នាត្រូវរៀនរស់ជាមួយវាដូចជំងឺផ្តាសាយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


