ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រថា កូវីដ-១៩នឹងមិនបាត់ទៅណាទេ ហើយគ្រប់គ្នាត្រូវរៀនរស់ជាមួយវាដូចជំងឺផ្តាសាយ
អ្នកវិទ្យាសាស្ត្រកំពូលៗ និងរដ្ឋមន្រ្តីជាន់ខ្ពស់អង់គ្លេសព្រមានថា វីរុសកូរ៉ូណានឹងមិនបាត់ទៅណាឡើយ ហើយយើងនឹងត្រូវរស់នៅជាមួយវីរុសនេះ ដូចគ្នានឹងវីរុសផ្ដាសាយអ៊ីចឹងដែរ។

នាយករដ្ឋមន្ត្រី Boris Johnson និងប្រធានទីប្រឹក្សាមកពីសាកលវិទ្យាល័យធំៗនៅអង់គ្លេសរួមមាន សាស្ត្រាចារ្យ Chris Whitty និងសាស្ត្រាចារ្យ Sir Patrick Vallance បានលើកឡើងថា យើងនឹងត្រូវរស់នៅជាមួយ Covid-19 រយៈពេលយូរ មិនថាបច្ចុប្បន្ននិងអនាគតវែងឆ្ងាយទៀត។
សាស្រ្តាចារ្យ Karol Sikora អ្នកជំនាញខាងផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Buckingham បានប្រាប់ MailOnline ថា ការឆ្លងនិងស្លាប់ដោយសារកូវីដ-១៩ ព្រមទាំងការលេចឡើងនូវវីរុសបំប្លែងខ្លួនថ្មីៗផ្សេងទៀត នឹងក្លាយជារឿងធម្មតានៅក្នុងសង្គម ហើយយើងត្រូវទម្លាប់ជាមួយបរិបទនេះ។ ទោះបីអត្រាឆ្លងថ្មីធ្លាក់ចុះក៏ពិតមែន ប៉ុន្តែ Covid-19 នឹងមិនធ្លាក់ដល់ចំណុចសូន្យឡើយ។ មិនខុសអីនឹងវីរុសផ្ដាសាយដែលតែងតែមានមនុស្សឈឺរាល់ថ្ងៃ រាល់ឆ្នាំ មិនបាត់ទៅណា គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។

ចំណែកយុទ្ធនាការចាក់វ៉ាក់សាំង ត្រឹមតែជាផ្នែកមួយក្នុងការជួយរារាំងមិនឱ្យមានអ្នកជំងឺកូវីដ-១៩ថ្មីៗ តែមិនជួយទាំងស្រុងឡើយ។
វេជ្ជបណ្ឌិត Raghib Ali អ្នកជំនាញផ្នែករោគសាស្ត្រនៃសាកលវិទ្យាល័យខេមប្រ៊ីដមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងត្រឹមអាចបញ្ចុះករណីថ្មី ឬឈានដល់ការបន្ធូរបន្ថយការបិទខ្ទប់ប៉ុណ្ណោះ ចំពោះការសម្លាប់វីរុសឱ្យបាត់បង់តែម្ដង ជារឿងមិនអាចស្មានបានទេ។

ទោះបីអ្នកបានចាក់វ៉ាក់សាំងអាចកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងរប្រមាណ ៩៦ ភាគរយ និងបង្ការការស្លាប់បានជាង ៩០ ភាគរយក៏ដោយ ក៏នៅតែមានមនុស្សរាប់លាននាក់មិនមិនទាន់ទទួលបានការពារនៅឡើយ។ ដូច្នេះការប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងរៀនសម្របតាមស្ថានភាពកូវីដ-១៩ជាទំនួលខុសត្រូវរបស់គ្រប់គ្នា។

អ្នកជំនាញសង្កត់ធ្ងន់ថា ការប្រឆាំងនឹងកូវីដ-១៩ មិនមែនជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលតែមួយនោះទេ ដើម្បីជួយសង្គ្រោះជីវិតខ្លួនឯងនិងមនុស្សជុំវិញ គ្រប់គ្នាសុទ្ធតែមានតួនាទីទទួលខុសត្រូវដោយគោរពតាមគោលការណ៍សុខភាពរួមមាន ពាក់ម៉ាស សម្អាតដៃ ព្រមទាំងរក្សាគម្លាតជាដើម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mail Daily
ចុចអាន៖ ធ្ងន់ធ្ងរហើយ! WHO ព្រមានថា កូវីដ កំពុងរាលដាលលឿនជាងការចែកចាយវ៉ាក់សាំង ជាពិសេសវីរុសបំប្លែងខ្លួន
ចុចអាន៖ ការបកស្រាយចំនួន ៤ ពាក់ព័ន្ធសុខភាពបន្តពូជ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


